សូរ៉ា 31 · ជូស 21

Luqman · 31:15

وَإِنْ جَاهَدَاكَ عَلَىٰ أَنْ تُشْرِكَ بِي مَا لَيْسَ لَكَ بِهِ عِلْمٌ فَلَا تُطِعْهُمَا ۖ وَصَاحِبْهُمَا فِي الدُّنْيَا مَعْرُوفًا ۖ وَاتَّبِعْ سَبِيلَ مَنْ أَنَابَ إِلَيَّ ۚ ثُمَّ إِلَيَّ مَرْجِعُكُمْ فَأُنَبِّئُكُمْ بِمَا كُنْتُمْ تَعْمَلُونَ

ហើយប្រសិនបើគាត់ទាំងពីរ(ឪពុកម្ដាយ)ព្យាយាមជម្រុញ ឱ្យអ្នកធ្វើស្ហ៊ីរិកជាមួយយើង(អល់ឡោះ)នូវអ្វីដែលអ្នកមិនបានដឹង វាទេនោះ ចូរអ្នកកុំស្ដាប់បង្គាប់ពួកគាត់ទាំងពីរឱ្យសោះ។ តែអ្នកត្រូវ កតញ្ញូចំពោះគាត់ទាំងពីរនៅក្នុងលោកិយនេះដោយអំពើល្អ។ ហើយ ចូរអ្នកដើរតាមមាគ៌ាអ្នកដែលបានវិលត្រឡប់មករកយើង។ បន្ទាប់ មកកន្លែងវិលត្រឡប់របស់ពួកអ្នកគឺមកកាន់យើងតែមួយគត់។ ហើយយើងនឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ។

តាហ្វសៀរ

ហើយប្រសិនបើឪពុកម្តាយទាំងពីររបស់អ្នកបានជម្រុញអ្នកឲ្យធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ដោយការបង្ខំពីពួកគាត់ទាំងពីរនោះ ចូរអ្នកកុំធ្វើតាមគាត់ទាំងពីរចំពោះរឿងនេះឲ្យសោះ ពីព្រោះគេមិនត្រូវគោរពតាមម៉ាខ្លូក(ដែលត្រូវបានគេបង្កើត)ក្នុងរឿងដែលល្មើសជាមួយ(អល់ឡោះដែលជា)អ្នកបង្កើតនោះឡើយ។ ប៉ុន្តែ អ្នកត្រូវមានភាពកតញ្ញូ និងទំនាក់ទំនងល្អជាមួយគាត់ទាំងពីរនៅក្នុងលោកិយនេះ។ ហើយចូរអ្នកធ្វើតាមមាគ៌ារបស់អ្នកដែលវិលត្រឡប់មកកាន់យើងដោយគោរពសក្ការៈ និងគោរពប្រតិបត្តិចំពោះយើងតែមួយគត់។ បន្ទាប់មក កន្លែងវិលត្រឡប់របស់ពួកអ្នកទាំងអស់គ្នានៅថ្ងៃបរលោក គឺមកកាន់យើងតែមួយគត់ ហើយយើងនឹងប្រាប់ពួកអ្នកពីទង្វើដែលពួកអ្នកធ្លាប់បានសាងនៅលើលោកិយ ហើយយើងនឹងតបស្នងដល់ពួកអ្នកទៅតាមទង្វើដែលពួកអ្នកបានសាងនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់