សូរ៉ា 31 · ជូស 21
Luqman · 31:14
وَوَصَّيْنَا الْإِنْسَانَ بِوَالِدَيْهِ حَمَلَتْهُ أُمُّهُ وَهْنًا عَلَىٰ وَهْنٍ وَفِصَالُهُ فِي عَامَيْنِ أَنِ اشْكُرْ لِي وَلِوَالِدَيْكَ إِلَيَّ الْمَصِيرُ
ហើយយើងបានផ្ដែផ្ដាំដល់មនុស្សលោក(ឱ្យធ្វើល្អ)ចំពោះ ឪពុកម្ដាយរបស់គេ។ (ដោយសារ)ម្ដាយរបស់គេបានពរពោះរូបគេ ដោយលំបាកថែមលើលំបាកបំផុត។ ហើយការផ្ដាច់បំបៅរូបគេក្នុង អំឡុងពេលពីរឆ្នាំ។ ដូចេ្នះ ចូរអ្នកដឹងគុណចំពោះយើង និងឪពុកម្ដាយរបស់អ្នកចុះ។ ចំពោះយើងគឺជាកន្លែងវិលត្រឡប់។
តាហ្វសៀរ
ហើយយើង(អល់ឡោះ)បានផ្តែផ្តាំដល់មនុស្សលោកឲ្យគោរពប្រតិបត្តិចំពោះឪពុកម្តាយរបស់គេ និងធ្វើល្អទៅកាន់គាត់ទាំងពីរចំពោះអ្វីដែលមិនមែនជាប្រការល្មើសចំពោះអល់ឡោះ។ ម្តាយរបស់គេបានពពោះគេនៅក្នុងផ្ទៃដោយប្រឈមនឹងការលំបាកជាបន្តបន្ទាប់ និងបានផ្តាច់គេអំពីការបំបៅដោះ(ផ្តាច់ដោះ)ក្នុងអំឡុងពេលពីរឆ្នាំ។ ហើយយើងបានបន្ទូលទៅកាន់គេថាៈ ចូរអ្នកដឹងគុណអល់ឡោះចំពោះឧបការគុណទាំងឡាយដែលទ្រង់បានប្រទានដល់អ្នក។ បន្ទាប់មក ចូរអ្នកដឹងគុណទៅចំពោះឪពុកម្តាយរបស់អ្នកទៅលើការចិញ្ចឹមបីបាច់ថែរក្សារបស់គាត់ទាំងពីរមកចំពោះអ្នក។ ពួកអ្នកនឹងត្រូវវិលត្រឡប់មកកាន់យើងតែមួយគត់ ហើយយើងនឹងធ្វើការតបស្នងដល់បុគ្គលគ្រប់រូបទៅតាមអ្វីដែលគេសមនឹងទទួលបាន។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល