សូរ៉ា 30 · ជូស 21
Ar-Rum · 30:9
أَوَلَمْ يَسِيرُوا فِي الْأَرْضِ فَيَنْظُرُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ مِنْ قَبْلِهِمْ ۚ كَانُوا أَشَدَّ مِنْهُمْ قُوَّةً وَأَثَارُوا الْأَرْضَ وَعَمَرُوهَا أَكْثَرَ مِمَّا عَمَرُوهَا وَجَاءَتْهُمْ رُسُلُهُمْ بِالْبَيِّنَاتِ ۖ فَمَا كَانَ اللَّهُ لِيَظْلِمَهُمْ وَلَٰكِنْ كَانُوا أَنْفُسَهُمْ يَظْلِمُونَ
តើពួកគេ(អារ៉ាប់ម៉ាក្កះ)មិនបានធ្វើដំណើរនៅលើផែនដី និង ពិនិត្យមើលទេឬ តើលទ្ធផលចុងក្រោយរបស់ពួក(ក្រុមអាដ និង សាមូដ)ដែលពីមុនពួកគេនោះយ៉ាងដូចមេ្ដចដែរ? ពួកគេគឺជាអ្នក ដែលខ្លាំងជាងពួកគេ(អារ៉ាប់ម៉ាក្កះ)ទៅទៀត ដោយពួកគេបានធ្វើ កសិកម្មនិងបានសាងសង់(លំនៅដ្ឋាន)នៅលើផែនដីច្រើនជាងអ្វីៗ ដែលពួកគេបានសាងសង់វាទៅទៀត ព្រមទាំងបណ្ដាអ្នកនាំសារ របស់ពួកគេបាននាំមកនូវភស្ដុតាងច្បាស់លាស់ឱ្យពួកគេទៀតផង។ ហើយអល់ឡោះមិនធ្វើបាបពួកគេឡើយ តែពួកគេទេដែលបានធ្វើ បាបខ្លួនឯងនោះ។
តាហ្វសៀរ
តើពួកទាំងនោះ(ពួកអារ៉ាប់ម៉ាក្កះ)មិនបានធ្វើដំណើរលើផែនដីដើម្បីពិនិត្យពិចារណាមើលទេថា តើលទ្ធផលចុងក្រោយនៃប្រជាជាតិជំនាន់មុនពួកគេដែលបដិសេធនោះយ៉ាងដូចម្តេច? ប្រជាជាតិទាំងនេះ គឺជាប្រជាជាតិដែលខ្លាំងក្លាជាងពួកគេទៅទៀត ហើយពួកគេបានជីកកកាយដាំដុះលើផ្ទែដី និងធ្វើការសាងសង់(សំណង់ផ្សេងៗ)ច្រើនជាងអ្វីដែលពួកទាំងនោះបានសាងសង់ទៅទៀត។ ហើយបណ្តាពួកអ្នកនាំសារទាំងឡាយបាននាំមកឲ្យពួកគេនូវភស្តុតាងយ៉ាងច្បាស់លាស់ជាច្រើនដែលបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ ប៉ុន្តែពួកគេបានបដិសេធ(មិនព្រមជឿឡើយ)។ ដូចនេះ អល់ឡោះជាម្ចាស់ទ្រង់មិនបានបំពានលើពួកគេនោះទេនៅពេលដែលទ្រង់បានបំផ្លាញពួកគេនោះ ក៏ប៉ុន្តែពួកគេទៅវិញទេដែលបានបំពានលើខ្លួនឯង ដោយការបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងរណ្តៅនៃភាពអន្តរាយ ព្រោះតែការប្រឆាំងរបស់ពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល