សូរ៉ា 30 · ជូស 21

Ar-Rum · 30:8

أَوَلَمْ يَتَفَكَّرُوا فِي أَنْفُسِهِمْ ۗ مَا خَلَقَ اللَّهُ السَّمَاوَاتِ وَالْأَرْضَ وَمَا بَيْنَهُمَا إِلَّا بِالْحَقِّ وَأَجَلٍ مُسَمًّى ۗ وَإِنَّ كَثِيرًا مِنَ النَّاسِ بِلِقَاءِ رَبِّهِمْ لَكَافِرُونَ

តើពួកគេមិនធ្លាប់បានគិតពិចារណាអំពីខ្លួនរបស់ពួកគេទេឬ? អល់ឡោះមិនបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗ ដែលនៅចន្លោះវាទាំងពីរឡើយ លើកលែងតែមានមូលហេតុត្រឹមត្រូវ និងពេលកំណត់ច្បាស់លាស់។ ហើយពិតប្រាកដណាស់ មនុស្ស លោកភាគច្រើនជាអ្នកបដិសេធនឹងការជួបនឹងម្ចាស់របស់ពួកគេ។

តាហ្វសៀរ

តើពួកមុស្ហរីគីនដែលបដិសេធទាំងនោះមិនបានគិតពិចារណាទេឬចំពោះខ្លួនរបស់ពួកគេផ្ទាល់ ថាតើអល់ឡោះទ្រង់បានបង្កើតវា និងផ្តល់រូបរាងដល់វាយ៉ាងដូចម្តេច? អល់ឡោះទ្រង់មិនបានបានបង្កើតមេឃជាច្រើននិងផែនដីនោះឡើយ លើកលែងតែដោយសេចក្តីពិត ដោយទ្រង់មិនបង្កើតវាទាំងពីរជាការលេងសើច(ទទេៗ)នោះឡើយ។ ហើយទ្រង់បានកំណត់នូវអាយុកាលយ៉ាងជាក់លាក់សម្រាប់វាទាំងពីរ(មេឃនិងផែនដី) ដើម្បីឲ្យវាទាំងពីរឋិតនៅក្នុងលោកិយនេះ។ ប៉ុន្តែ មនុស្សលោកភាគច្រើនបានបដិសេធចំពោះការជួបនឹងម្ចាស់របស់ពួកគេនៅថ្ងៃបរលោក។ ដូច្នោះហើយទើបពួកគេមិនបានត្រៀមនូវអំពើល្អដែលម្ចាស់របស់ពួកគេពេញចិត្តសម្រាប់ថ្ងៃពង្រស់ឡើងវិញនោះទេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់