សូរ៉ា 3 · ជូស 3

Ali 'Imran · 3:69

وَدَّتْ طَائِفَةٌ مِنْ أَهْلِ الْكِتَابِ لَوْ يُضِلُّونَكُمْ وَمَا يُضِلُّونَ إِلَّا أَنْفُسَهُمْ وَمَا يَشْعُرُونَ

មួយក្រុមអំពីអះលីគីតាបប្រាថ្នាចង់ធ្វើឱ្យពួកអ្នកវងេ្វង តែពួកគេមិនអាចធ្វើឱ្យអ្នកណាម្នាក់វងេ្វងក្រៅពីខ្លួនឯងនោះទេ តែពួកគេមិនដឹងខ្លួនឡើយ។

តាហ្វសៀរ

ពួកមេដឹកនាំសាសនានៃពួកអះលីគីតាបក្នុងចំណោមពួកយូដា និងពួកណាសរ៉នី(ពួកគ្រឹស្ទាន) ពួកគេប្រាថ្នាចង់ធ្វើឱ្យពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)វង្វេងចេញពីសេចក្តីពិតដែលអល់ឡោះបានចង្អុលបង្ហាញពួកអ្នក។ តែពួកគេមិនអាចធ្វើឱ្យអ្នកណាម្នាក់វងេ្វងក្រៅពីខ្លួនពួកគេនោះទេ ពីព្រោះការព្យាយាមរបស់ពួកគេក្នុងការធ្វើឲ្យបណ្តាអ្នកមានជំនឿវង្វេងនោះ គឺជាការបន្ថែមនូវភាពវង្វេងទៅលើខ្លួនឯងប៉ុណ្ណោះ តែពួកគេមិនដឹងពីលទ្ធផលចុងក្រោយនៃទង្វើរបស់ពួកគេឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់