សូរ៉ា 3 · ជូស 3

Ali 'Imran · 3:68

إِنَّ أَوْلَى النَّاسِ بِإِبْرَاهِيمَ لَلَّذِينَ اتَّبَعُوهُ وَهَٰذَا النَّبِيُّ وَالَّذِينَ آمَنُوا ۗ وَاللَّهُ وَلِيُّ الْمُؤْمِنِينَ

ពិតប្រាកដណាស់ មនុស្សដែលជិតស្និទ្ធនឹងអ៊ីព្រហ៊ីមបំផុត នោះ គឺអ្នកដែលតាមគាត់ និងណាពីរូបនេះ(មូហាំម៉ាត់) និងបណ្ដា អ្នកដែលមានជំនឿ(នឹងមូហាំម៉ាត់)។ ហើយអល់ឡោះជាអ្នក គាំពារបណ្ដាអ្នកដែលមានជំនឿ។

តាហ្វសៀរ

ពិតប្រាកដណាស់ មនុស្សដែលជិតស្និទ្ធនឹងព្យាការីអ៊ីព្រហ៊ីមបំផុតនោះ គឺបណ្តាអ្នកទាំងឡាយដែលដើរតាមអ្វីដែលគាត់បាននាំមកក្នុងសម័យកាលរបស់គាត់ ហើយមនុស្សដែលជិតស្និទ្ធិនឹងគាត់(ព្យាការីអ៊ីព្រហ៊ីម)ដែរនោះ គឺព្យាការីមូហាំម៉ាត់ និងបណ្ដាអ្នកដែលមានជំនឿចំពោះគាត់នៃប្រជាជាតិនេះ។ ហើយអល់ឡោះជាអ្នកជួយបណ្ដាអ្នកដែលមានជំនឿចំពោះទ្រង់ និងជាអ្នកថែរក្សាពួកគេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់