សូរ៉ា 3 · ជូស 3
Ali 'Imran · 3:66
هَا أَنْتُمْ هَٰؤُلَاءِ حَاجَجْتُمْ فِيمَا لَكُمْ بِهِ عِلْمٌ فَلِمَ تُحَاجُّونَ فِيمَا لَيْسَ لَكُمْ بِهِ عِلْمٌ ۚ وَاللَّهُ يَعْلَمُ وَأَنْتُمْ لَا تَعْلَمُونَ
ពួកអ្នកទាំងនេះហើយ គឺជាពួកដែលបានឈ្លោះប្រកែក គ្នាចំពោះអ្វីដែលពួកអ្នកដឹងពីមូលហេតុរបស់វា តែហេតុអ្វីបានជា ពួកអ្នកឈ្លោះប្រកែកគ្នាចំពោះអ្វី(រឿងអ៊ីព្រហ៊ីម)ដែលពួកអ្នក មិនដឹងពីមូលហេតុរបស់វានោះ? ហើយអល់ឡោះដឹង តែពួកអ្នក មិនដឹងឡើយ។
តាហ្វសៀរ
ពួកអ្នក(ឱពួកអះលីគីតាប)បានជជែកដេញដោលជាមួយនឹងព្យាការីមូហាំម៉ាត់ចំពោះអ្វីដែលអ្នកបានដឹងអំពីកិច្ចការសាសនារបស់ពួកអ្នក និងអ្វីដែលគេបានបញ្ចុះទៅលើពួកអ្នក។ តើហេតុអ្វីបានជាពួកអ្នកជជែកដេញដោលចំពោះរឿងព្យាការីអ៊ីព្រហ៊ីម(អាប្រាហាំ) និងសាសនារបស់គាត់ ដោយពួកអ្នកមិនបានដឹងអំពីវាសោះ ដោយសាររឿងនោះមិនមាននៅក្នុងគម្ពីររបស់ពួកអ្នក ហើយបណ្តាព្យាការីរបស់ពួកអ្នក ក៏មិនបាននាំមកផងដែរនោះ? ហើយអល់ឡោះដឹងនូវរឿងរ៉ាវជាក់ស្តែង និងផ្ទៃក្នុងរបស់វា តែពួកអ្នកមិនបានដឹងឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល