សូរ៉ា 3 · ជូស 3

Ali 'Imran · 3:65

يَا أَهْلَ الْكِتَابِ لِمَ تُحَاجُّونَ فِي إِبْرَاهِيمَ وَمَا أُنْزِلَتِ التَّوْرَاةُ وَالْإِنْجِيلُ إِلَّا مِنْ بَعْدِهِ ۚ أَفَلَا تَعْقِلُونَ

ឱអះលីគីតាប. ហេតុអ្វីបានជាពួកអ្នកឈ្លោះប្រកែកគ្នា ក្នុងរឿងអ៊ីព្រហ៊ីម ខណៈដែលគម្ពីរតាវរ៉តនិងគម្ពីរអ៊ិញជីលត្រូវបាន គេបញ្ចុះក្រោយពីអ៊ីព្រហ៊ីមនោះ? តើពួកអ្នកមិនពិចារណាទេឬ?

តាហ្វសៀរ

ឱពួកអះលីគីតាប(ពួកដែលគេផ្តល់គម្ពីរឲ្យ)! ហេតុអ្វីបានជាពួកអ្នកឈ្លោះប្រកែកគ្នាក្នុងសាសនារបស់ព្យាការីអ៊ីព្រហ៊ីម(អាប្រាហាំ) ដោយពួកយូដាអះអាងថា ពិតប្រាកដណាស់ ព្យាការីអ៊ីព្រហ៊ីមកាន់តាមសាសនាយូដា ហើយពួកណាសរ៉នី(ពួកគ្រឹស្ទាន)វិញអះអាងថា ព្យាការីអ៊ីព្រហ៊ីមកាន់តាមសាសនាគ្រឹស្ទាន ខណៈដែលពួកអ្នកដឹងថា ជាការពិតណាស់ សាសនាយូដា និងសាសនាគ្រឹស្ទាន គឺកើតក្រោយពីការស្លាប់របស់អ៊ីព្រហ៊ីមរយៈពេលយ៉ាងយូរ(រាប់រយឆ្នាំ)នោះ។ តើពួកអ្នកមិនពិចារណាចំពោះពាក្យសម្តី និងការអះអាងដែលខុសឆ្គងនិងមិនត្រឹមត្រូវរបស់ពួកអ្នកទេឬ?

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់