សូរ៉ា 3 · ជូស 3
Ali 'Imran · 3:45
إِذْ قَالَتِ الْمَلَائِكَةُ يَا مَرْيَمُ إِنَّ اللَّهَ يُبَشِّرُكِ بِكَلِمَةٍ مِنْهُ اسْمُهُ الْمَسِيحُ عِيسَى ابْنُ مَرْيَمَ وَجِيهًا فِي الدُّنْيَا وَالْآخِرَةِ وَمِنَ الْمُقَرَّبِينَ
(ចូរចងចាំ)នៅពេលដែលម៉ាឡាអីុកាត់បានពោលថាៈ ឱ ម៉ារយ៉ាំ. ពិតប្រាកដណាស់ អល់ឡោះផ្ដល់ដំណឹងរីករាយដល់អ្នក នូវបន្ទូលពីទ្រង់ឈ្មោះរបស់គេគឺអាល់ម៉ាសៀហអ៊ីសាកូនម៉ារយ៉ាំដែលល្បីល្បាញទាំងក្នុងលោកិយ និងថ្ងៃបរលោក និងជាអ្នកជំនិត ម្នាក់ក្នុងចំណោមអ្នកជំនិតទាំងឡាយរបស់អល់ឡោះ។
តាហ្វសៀរ
ចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលម៉ាឡាអ៊ីកាត់បានពោលថាៈ ឱម៉ារយ៉ាំ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានផ្ដល់ដំណឹងរីករាយដល់អ្នកនូវកូនប្រុសម្នាក់ ដោយទ្រង់នឹងបង្កើតរូបគេដោយគ្មានឪពុក ពោលគឺ(ទ្រង់បង្កើតរូបគេ)ដោយបន្ទូលពីអល់ឡោះ ដោយទ្រង់មានបន្ទូលទៅកាន់គេថា “ចូរកើតភ្លាម” ពេលនោះ គេក៏ប្រសូត្រមកដោយការអនុញ្ញាតពីអល់ឡោះ ហើយកូនប្រុសនោះមានឈ្មោះថា អាល់ម៉ាសៀហ អ៊ីសាកូនម៉ារយ៉ាំ(យេស៊ូគ្រឹស្ត កូនប្រុសនាងម៉ារី) ដែលរូបគេមានឋានៈដ៏ខ្ពង់ខ្ពស់ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក និងជាអ្នកជំនិតម្នាក់ក្នុងចំណោមអ្នកជំនិតទាំងឡាយរបស់អល់ឡោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល