សូរ៉ា 3 · ជូស 3

Ali 'Imran · 3:44

ذَٰلِكَ مِنْ أَنْبَاءِ الْغَيْبِ نُوحِيهِ إِلَيْكَ ۚ وَمَا كُنْتَ لَدَيْهِمْ إِذْ يُلْقُونَ أَقْلَامَهُمْ أَيُّهُمْ يَكْفُلُ مَرْيَمَ وَمَا كُنْتَ لَدَيْهِمْ إِذْ يَخْتَصِمُونَ

ទាំងនោះគឺជាដំណឹងអាថ៌កំបាំងមួយចំនួនដែលយើងផ្ដល់ វាឱ្យអ្នក(មូហាំាម៉ាត់)។ ហើយអ្នកមិនបាននៅជាមួយពួកគេទេ នៅពេលដែលពួកគេបោះស្លាបប៉ា ការបស់ពួកគេ(ទៅកុ្នងទនេ្ល ដើម្បីចាប់ឆ្នោត) តើអ្នកណាម្នាក់ក្នុងចំណោមពួកគេសក្ដិសមនឹង ថែរក្សាម៉ារយ៉ាំ នោះ។ ហើយអ្នកក៏មិនបាននៅជាមួយពួកគេដែរ នៅពេលដែលពួកគេឈ្លោះប្រកែកគ្នា។

តាហ្វសៀរ

ដំណឹងរបស់ព្យាការីហ្សាការីយ៉ានិងម៉ារយ៉ាំដែលបានលើកឡើងខាងលើនោះ គឺស្ថិតក្នុងចំណោមដំណឹងអាថ៌កំបាំងចំនួនដែលយើងផ្ដល់វាជាវ៉ាហ៊ីទៅកាន់អ្នក(ឱព្យាការីមូហាំាម៉ាត់)។ ហើយអ្នកមិនបាននៅជាមួយនឹងពួកអ្នកប្រាជ្ញនិងអ្នកសាងកុសលទាំងឡាយនោះទេ នៅពេលដែលពួកគេឈ្លោះប្រកែកគ្នា ថាតើអ្នកណាម្នាក់ក្នុងចំណោមពួកគេដែលសាកសមនឹងបីបាច់ថែរក្សាម៉ារយ៉ាំ(នាងម៉ារី)នោះ រហូតដល់ពួកគេធ្វើការចាប់ឆ្នោតដោយបោះស្លាបប៉ាការបស់ពួកគេ ហើយស្លាបប៉ាការបស់ព្យាការីហ្សាការីយ៉ាក៏បានទទួលជ័យជម្នះ(គាត់ក៏បានក្លាយជាអ្នកដែលមើលថែម៉ារយ៉ាំ) ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់