សូរ៉ា 3 · ជូស 3
Ali 'Imran · 3:32
قُلْ أَطِيعُوا اللَّهَ وَالرَّسُولَ ۖ فَإِنْ تَوَلَّوْا فَإِنَّ اللَّهَ لَا يُحِبُّ الْكَافِرِينَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រតិបត្ដិតាម អល់ឡោះនិងអ្នកនាំសារ។ តែប្រសិនបើពួកគេបែរចេញ ពិតប្រាកដ ណាស់អល់ឡោះមិនស្រឡាញ់ពួកដែលប្រឆាំងឡើយ។
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ចូរពួកអ្នកប្រតិបត្ដិតាមអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់ ដោយអនុវត្តតាមរាល់បទបញ្ជាទាំងឡាយ(របស់ទ្រង់) និងចៀសឲ្យឆ្ងាយពីប្រការ(ទាំងឡាយដែលទ្រង់)ហាមឃាត់។ តែប្រសិនបើពួកគេប្រឆាំងនឹងរឿងនេះនោះ ពិតប្រាកដណាស់ អល់ឡោះមិនស្រឡាញ់ពួកប្រឆាំងដែលប្រព្រឹត្តផ្ទុយពីបទបញ្ជារបស់ទ្រង់ និងបទបញ្ជារបស់អ្នកនាំសាររបស់ទ្រង់ឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល