សូរ៉ា 3 · ជូស 3
Ali 'Imran · 3:31
قُلْ إِنْ كُنْتُمْ تُحِبُّونَ اللَّهَ فَاتَّبِعُونِي يُحْبِبْكُمُ اللَّهُ وَيَغْفِرْ لَكُمْ ذُنُوبَكُمْ ۗ وَاللَّهُ غَفُورٌ رَحِيمٌ
ចូរអ្នកពោលថាៈប្រសិនបើពួកអ្នកស្រឡាញ់អល់ឡោះ ចូរពួកអ្នកប្រតិបត្ដិតាមខ្ញុំ អល់ឡោះពិតជាស្រឡាញ់ពួកអ្នក និង អភ័យទោសឱ្យពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នក។ ហើយ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ប្រសិនបើពួកអ្នកស្រឡាញ់អល់ឡោះពិតប្រាកដមែននោះ ចូរពួកអ្នកប្រតិបត្ដិតាមនូវអ្វីដែលខ្ញុំបាននាំមក ទាំងលាតត្រដាងនិងស្ងាត់កំបាំង នោះពួកអ្នកនឹងទទួលបាននូវការស្រឡាញ់ពីអល់ឡោះ ហើយទ្រង់នឹងអភ័យទោសឱ្យពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នក។ ហើយអល់ឡោះមហាអភ័យទោសចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល