សូរ៉ា 3 · ជូស 4

Ali 'Imran · 3:184

فَإِنْ كَذَّبُوكَ فَقَدْ كُذِّبَ رُسُلٌ مِنْ قَبْلِكَ جَاءُوا بِالْبَيِّنَاتِ وَالزُّبُرِ وَالْكِتَابِ الْمُنِيرِ

តែប្រសិនបើពួកគេបដិសេធនឹងអ្នក(មូហាំម៉ាត់)ជាការ ពិតណាស់ បណ្ដាអ្នកនាំសារមុនអ្នកក៏ត្រូវបានគេបដិសេធដែរដែល ពួកគាត់បាននាំមកនូវមុជីហ្សាត់ជាច្រើន និងបណ្ដាគម្ពីរដែលបាន បញ្ចុះ ពីលើមេឃ ហើយនិងគម្ពីរដែលបានបំភ្លឺដ៏ច្បាស់លាស់។

តាហ្វសៀរ

តែប្រសិនបើពួកគេបានបដិសេធនឹងអ្នក(ឱព្យាការីមូហាំម៉ាត់)នោះ ចូរអ្នកកុំកើតទុក្ខ ពីព្រោះវាគឺជាទម្លាប់របស់ពួកប្រឆាំងទៅហើយ។ ពិតប្រាកដណាស់ បណ្តាអ្នកនាំសារជាច្រើនមុនអ្នកនោះក៏ត្រូវបានពួកគេបដិសេធ(មិនជឿ)ដែរ។ ពួកគេ(អ្នកនាំសារជំនាន់មុន)បាននាំមកនូវភស្តុតាងទាំងឡាយដ៏ច្បាស់លាស់ និងបាននាំមកនូវបណ្តាគម្ពីរដែលក្នុងនោះមានការទូន្មាន និងការដាស់តឿន ហើយនិងគម្ពីរដែលចង្អុលបង្ហាញ ដែលមានចែងក្នុងវានូវក្បួនច្បាប់និងបទបញ្ញត្តិទាំងឡាយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់