សូរ៉ា 3 · ជូស 4

Ali 'Imran · 3:143

وَلَقَدْ كُنْتُمْ تَمَنَّوْنَ الْمَوْتَ مِنْ قَبْلِ أَنْ تَلْقَوْهُ فَقَدْ رَأَيْتُمُوهُ وَأَنْتُمْ تَنْظُرُونَ

ពិតប្រាកដណាស់ ពួកអ្នកធ្លាប់បានប្រាថ្នាចង់បាន សេចក្ដីស្លាប់(ស្លាប់ក្នុងសមរភូមិ)មុននឹងពួកអ្នកប្រឈមនឹងវា។ ពេលនេះពួកអ្នកពិតជាបានឃើញវាហើយ ខណៈដែលពួកអ្នកកំពុងតែមើលវានោះ។

តាហ្វសៀរ

ហើយពិតប្រាកដណាស់ ពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ធ្លាប់បានប្រាថ្នាចង់ជួបនឹងពួកគ្មានជំនឿ(ក្នុងសង្រ្គាម)ដើម្បីទទួលបានការពលីជីវិតក្នុងមាគ៌ាអល់ឡោះ(ស្លាប់ស្ហាហ៊ីទ) ដូចដែលបងប្អូន(រួមជំនឿ)របស់ពួកអ្នកបានពលីជីវិតនៅក្នុងសង្គ្រាមហ្ពាទើរ មុននឹងពួកអ្នកប្រឈមនឹងមូលហេតុនៃការស្លាប់ និងភាពក្តៅគគុកនៃសង្គ្រាមនោះ។ ពេលនេះ ពួកអ្នកបានឃើញហើយនៅថ្ងៃសង្រ្គាមអ៊ូហ៊ុទនេះនូវអ្វីដែលពួកអ្នកបានប្រាថ្នា ខណៈដែលពួកអ្នកឃើញវាដោយផ្ទាល់ភ្នែក។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់