សូរ៉ា 3 · ជូស 4
Ali 'Imran · 3:142
أَمْ حَسِبْتُمْ أَنْ تَدْخُلُوا الْجَنَّةَ وَلَمَّا يَعْلَمِ اللَّهُ الَّذِينَ جَاهَدُوا مِنْكُمْ وَيَعْلَمَ الصَّابِرِينَ
តើពួកអ្នកនឹកស្មានថាៈ ពួកអ្នកនឹងចូលឋានសួគ៌ឬ ខណៈដែលអល់ឡោះមិនទាន់វែកញែកច្បាស់លាស់អ្នកដែលបាន តស៊ូក្នុងចំណោមពួកអ្នក និងមិនទាន់វែកញែកច្បាស់លាស់អ្នក ដែលអត់ធ្មត់នៅឡើយនោះ?
តាហ្វសៀរ
តើពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)នឹកស្មានថា ពួកអ្នកនឹងអាចចូលឋានសួគ៌បានដោយមិនមានការសាកល្បង និង(មិនមាន)ការអត់ធ្មត់ ខណៈដែលអល់ឡោះមិនទាន់វែកញែកច្បាស់លាស់រវាងអ្នកដែលតស៊ូក្នុងចំណោមពួកអ្នក និងមិនទាន់វែកញែកច្បាស់លាស់រវាងអ្នកដែលអត់ធ្មត់ទៅលើការសាកល្បងដែលកើតមានចំពោះពួកគេផងនោះឬ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល