សូរ៉ា 3 · ជូស 3
Ali 'Imran · 3:11
كَدَأْبِ آلِ فِرْعَوْنَ وَالَّذِينَ مِنْ قَبْلِهِمْ ۚ كَذَّبُوا بِآيَاتِنَا فَأَخَذَهُمُ اللَّهُ بِذُنُوبِهِمْ ۗ وَاللَّهُ شَدِيدُ الْعِقَابِ
-(ទំលាប់ពួកប្រឆាំង) ដូចជាទំលាប់របស់ពូជពង្សហ្វៀរអោន និងពួកជំនាន់មុនពួកគេដែរ។ ពួកទាំងនោះបានប្រឆាំងនឹង អាយ៉ាត់ៗរបស់យើង ដូចេ្នះអល់ឡោះបានធ្វើទារុណកម្មពួកគេ ដោយសារបាបកម្មរបស់ពួកគេ។ ហើយអល់ឡោះជាអ្នកធ្វើ ទារុណកម្មដ៏ធ្ងន់ធ្ងរបំផុត។
តាហ្វសៀរ
ទម្លាប់របស់ពួកអ្នកដែលប្រឆាំងទាំងនោះ គឺដូចជាទម្លាប់របស់ពូជពង្សហ្វៀរអោន និងពួកជំនាន់មុនពួកគេដែលបានប្រឆាំងនឹងអល់ឡោះ និងបដិសេធនឹងវាក្យខណ្ឌរបស់ទ្រង់ដែរ។ ដូចេ្នះ អល់ឡោះបានដាក់ទណ្ឌកម្មពួកគេ ដោយសារតែបាបកម្មរបស់ពួកគេ ហើយទ្រព្យសម្បត្តិនិងកូនចៅរបស់ពួកគេមិនអាចជួយពួកគេបានឡើយ។ ហើយអល់ឡោះជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចំពោះជនណាដែលប្រឆាំងនឹងទ្រង់ ហើយបដិសេធវាក្យខណ្ឌរបស់ទ្រង់នោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល