សូរ៉ា 3 · ជូស 3

Ali 'Imran · 3:10

إِنَّ الَّذِينَ كَفَرُوا لَنْ تُغْنِيَ عَنْهُمْ أَمْوَالُهُمْ وَلَا أَوْلَادُهُمْ مِنَ اللَّهِ شَيْئًا ۖ وَأُولَٰئِكَ هُمْ وَقُودُ النَّارِ

ពិតប្រាកដណាស់ ពួកដែលបានប្រឆាំងនោះ ទ្រព្យសម្បត្ដិ និងកូនចៅរបស់ពួកគេពិតជាមិនអាចការពារពួកគេពី(ទារុណកម្ម) អល់ឡោះបានបន្ដិចសោះឡើយ។ ហើយពួកអ្នកទាំងនេះគឺជាអុស របស់ភ្លើងនរក។

តាហ្វសៀរ

ពិតប្រាកដណាស់ ពួកដែលបានប្រឆាំងនឹងអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់នោះ ទ្រព្យសម្បត្ដិនិងកូនចៅរបស់ពួកគេ ពិតជាមិនអាចជួយការពារពួកគេពីទណ្ឌកម្មរបស់អល់ឡោះនោះទេ មិនថានៅក្នុងលោកិយ ឬនៅថ្ងៃបរលោកឡើយ។ ហើយពួកដែលមានលក្ខណៈសម្បត្តិបែបនេះ ពួកគេទាំងនេះគឺជាអុសនៃភ្លើងនរកជើហាន់ណាំ ដែលគេដុតវានៅថ្ងៃបរលោក។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់