សូរ៉ា 28 · ជូស 20

Al-Qasas · 28:83

تِلْكَ الدَّارُ الْآخِرَةُ نَجْعَلُهَا لِلَّذِينَ لَا يُرِيدُونَ عُلُوًّا فِي الْأَرْضِ وَلَا فَسَادًا ۚ وَالْعَاقِبَةُ لِلْمُتَّقِينَ

លំនៅដ្ឋាន(ឋានសួគ៌)នៅថ្ងៃបរលោកនោះ យើងនឹងផ្ដល់ វាសម្រាប់បណ្ដាអ្នកដែលគ្មានបំណងក្រអឺតក្រទម និងបង្កវិនាសកម្មនៅលើផែនដីនេះ។ ហើយលទ្ធផលចុងក្រោយដ៏ល្អប្រពៃ(ឋាន សួគ៌)នោះ គឺសម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។

តាហ្វសៀរ

លំនៅដ្ឋាននៅថ្ងៃបរលោកនោះ គឺយើងបានបង្កើតវាជាលំនៅដ្ឋាននៃការសើយសុខ និងជាការលើកតម្កើងសម្រាប់បណ្តាអ្នកដែលគ្មានបំណងក្រអឺតក្រទមនៅលើផែនដីដោយងាកចេញពីការមានជំនឿនឹងការពិតនិងការដើរតាមវា ព្រមទាំងគ្មានបំណងបង្កវិនាសកម្មនៅលើផែនដីនេះ។ ហើយលទ្ធផលចុងក្រោយដ៏គួរឲ្យកោតសរសើរនោះ គឺការសើយសុខ សប្បាយរីករាយដែលមាននៅក្នុងឋានសួគ៌ ហើយនិងការទទួលបាននូវការពេញចិត្តពីអល់ឡោះចំពោះបណ្តាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេ ដោយការអនុវត្តតាមរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសឆ្ងាយពីបម្រាមទាំងឡាយរបស់ទ្រង់ដែលទ្រង់បានហាមឃាត់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់