សូរ៉ា 28 · ជូស 20

Al-Qasas · 28:82

وَأَصْبَحَ الَّذِينَ تَمَنَّوْا مَكَانَهُ بِالْأَمْسِ يَقُولُونَ وَيْكَأَنَّ اللَّهَ يَبْسُطُ الرِّزْقَ لِمَنْ يَشَاءُ مِنْ عِبَادِهِ وَيَقْدِرُ ۖ لَوْلَا أَنْ مَنَّ اللَّهُ عَلَيْنَا لَخَسَفَ بِنَا ۖ وَيْكَأَنَّهُ لَا يُفْلِحُ الْكَافِرُونَ

ហើយពួកដែលបានប្រាថ្នាចង់បានបុណ្យសក្ដិរបស់គេ(ករូន) កាលពីថ្ងៃមុននោះចាប់ផ្ដើមនិយាយថាៈ តើអ្នកមិនបានដឹងទេថា ពិតប្រាកដណាស់ អល់ឡោះបើកទូលាយ និងដាក់កំណត់លាភ សក្ការៈចំពោះអ្នកណាម្នាក់ក្នុងចំណោមខ្ញុំរបស់ទ្រង់ដែលទ្រង់មាន ចេតនា។ ប្រសិនបើអល់ឡោះមិនបានផ្ដល់ក្ដីមេត្ដាចំពោះ(ពាក្យ សំដី)ពួកយើងទេនោះ ទ្រង់ពិតជាពន្លិចពួកយើង(ទៅក្នុងដីដូច ករូន)ជាមិនខាន។ ហើយអ្នកមិនបានដឹងទេថា ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះមិនបានទទួលជោគជ័យឡើយ។

តាហ្វសៀរ

ហើយពួកដែលប្រាថ្នាចង់បានដូចអ្វីដែលករូនមាន ដូចជាទ្រព្យសម្បត្តិ និងការតុបតែងលម្អមុនពេលដែលដីបានលេបយកគេ(ករូន)នោះ បាននិយាយដោយភាពសោកស្តាយ និងយកជាមេរៀន(ចំពោះរឿងនោះ)ថាៈ តើពួកយើងមិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បើកទូលាយនូវលាភសក្ការៈរបស់ទ្រង់សម្រាប់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់ត្បិតត្បៀតវា(លាភសក្ការៈនោះ)ចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមពួកគេនោះ? ប្រសិនបើអល់ឡោះទ្រង់មិនបានផ្តល់ក្តីមេត្តាដល់ពួកយើងដោយទ្រង់មិនដាក់ទណ្ឌកម្មពួកយើងចំពោះអ្វីដែលពួកយើងបាននិយាយ(កាលថ្ងៃមុន)ទេនោះ ប្រាកដជាទ្រង់នឹងពន្លិចពួកយើងចូលទៅក្នុងដីដូចដែលទ្រង់បានពន្លិច(ធ្វើឲ្យដីស្រូប)ករូនដែរជាមិនខានឡើយ។ ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងមិនទទួលជោគជ័យឡើយ មិនថានៅក្នុងលោកិយឬនៅថ្ងៃបរលោកនោះទេ។ ផ្ទុយទៅវិញ កន្លែងវិលត្រឡប់របស់ពួកគេ ហើយនិងលទ្ធផលចុងក្រោយរបស់ពួកគេ គឺមានតែការខាតបង់ទាំងក្នុងលោកិយនិងថ្ងៃបរលោកប៉ុណ្ណោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់