សូរ៉ា 28 · ជូស 20
Al-Qasas · 28:79
فَخَرَجَ عَلَىٰ قَوْمِهِ فِي زِينَتِهِ ۖ قَالَ الَّذِينَ يُرِيدُونَ الْحَيَاةَ الدُّنْيَا يَا لَيْتَ لَنَا مِثْلَ مَا أُوتِيَ قَارُونُ إِنَّهُ لَذُو حَظٍّ عَظِيمٍ
រួចមកគេ(ករូន)ក៏បានដើរចេញទៅកាន់ក្រុមរបស់គេក្នុង លក្ខណៈតុបតែងយ៉ាងអំនួតរបស់គេ។ ពួកដែលប្រាថ្នាតែការរស់ នៅក្នុងលោកិយបាននិយាយថាៈ អ្ហា៎. ពួកយើងចង់បានដូចអ្វីដែល គេបានប្រទានឱ្យករូន។ ពិតប្រាកដណាស់ គេមានសំណាងដ៏ធំធេង។
តាហ្វសៀរ
ក្រោយមក ករូនបានចាកចេញទៅកាន់ក្រុមរបស់គេក្នុងលក្ខណៈតុបតែងដែលស្តែងចេញពីភាពអំណួងក្អេងក្អាងរបស់គេ។ (ឃើញដូចនេះ) ពួកដែលប្រាថ្នាចង់បានតែការតុបតែងលម្អនៃឆាកជីវិតលោកិយក្នុងចំណោមក្រុមរបស់ករូនក៏បាននិយាយថាៈ អ្ហា៎! ពួកយើងចង់ឲ្យគេប្រទានដល់ពួកយើងនូវការតុបតែងលម្អនៅក្នុងលោកិយនេះដូចអ្វីដែលគេប្រទានឲ្យករូនដែរ។ ពិតប្រាកដណាស់ ករូនពិតជាមនុស្សដែលមានសំណាងមែនទែន។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល