សូរ៉ា 28 · ជូស 20

Al-Qasas · 28:78

قَالَ إِنَّمَا أُوتِيتُهُ عَلَىٰ عِلْمٍ عِنْدِي ۚ أَوَلَمْ يَعْلَمْ أَنَّ اللَّهَ قَدْ أَهْلَكَ مِنْ قَبْلِهِ مِنَ الْقُرُونِ مَنْ هُوَ أَشَدُّ مِنْهُ قُوَّةً وَأَكْثَرُ جَمْعًا ۚ وَلَا يُسْأَلُ عَنْ ذُنُوبِهِمُ الْمُجْرِمُونَ

គេ(ករូន)បាននិយាយថាៈ តាមពិត អ្វីដែលគេបានប្រទាន វាឱ្យខ្ញុំ គឺដោយសារតែចំណេះវិជ្ជាដែលខ្ញុំមាន។ តើគេមិនបានដឹងទេថាៈ ពិតប្រាកដណាស់ អល់ឡោះបានបំផ្លាញជាច្រើនជំនាន់មកហើយ មុនរូបគេ ដែលគេ(ពួកជំនាន់មុន)ជាអ្នកខ្លាំង និងមានទ្រព្យសម្បត្ដិ ច្រើនជាងរូបគេទៅទៀតនោះ? ហើយពួកដែលប្រព្រឹត្ដបាបកម្មមិន ត្រូវគេសួរអំពីបាបកម្មរបស់ពួកគេឡើយ។

តាហ្វសៀរ

ករូនបាននិយាយថាៈ តាមពិត អ្វីដែលគេប្រទានឲ្យខ្ញុំអំពីទ្រព្យសម្បតិ្តទាំងនេះ គឺដោយសារតែចំណេះវិជ្ជា និងសមត្ថភាពដែលខ្ញុំមានប៉ុណ្ណោះ។ ពិតណាស់ ខ្ញុំសាកសមនឹងទទួលបានដូច្នោះហើយ។ តើករូនមិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបំផ្លាញប្រជាជាតិជំនាន់មុនជាច្រើនមុនរូបគេ ហើយពួកគេ(ប្រជាជាតិជំនាន់មុន) គឺជាក្រុមដែលខ្លាំងក្លា និងមានទ្រព្យសម្បត្តិច្រើនជាងរូបគេ(ករូន)ទៅទៀតនោះ? ប៉ុន្តែភាពខ្លាំងក្លារបស់ពួកគេនិងទ្រព្យសម្បត្តិជាច្រើនរបស់ពួកគេនោះ មិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកគេបានឡើយ។ ហើយនៅថ្ងៃបរលោក គេមិនសួរពួកដែលប្រព្រឹត្តល្មើសពីអំពើបាបរបស់ពួកគេនោះឡើយ ព្រោះអល់ឡោះជាម្ចាស់ទ្រង់មហាដឹងបំផុតអំពីវា(បាបកម្មរបស់ពួកគេ)។ ពិតប្រាកដណាស់ ការសាកសួទៅកាន់ពួកគេនោះ គឺគ្រាន់តែជាការសួរបែបរិះគន់ និងស្តីបន្ទោសប៉ុណ្ណោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់