សូរ៉ា 28 · ជូស 20
Al-Qasas · 28:76
۞ إِنَّ قَارُونَ كَانَ مِنْ قَوْمِ مُوسَىٰ فَبَغَىٰ عَلَيْهِمْ ۖ وَآتَيْنَاهُ مِنَ الْكُنُوزِ مَا إِنَّ مَفَاتِحَهُ لَتَنُوءُ بِالْعُصْبَةِ أُولِي الْقُوَّةِ إِذْ قَالَ لَهُ قَوْمُهُ لَا تَفْرَحْ ۖ إِنَّ اللَّهَ لَا يُحِبُّ الْفَرِحِينَ
ពិតប្រាកដណាស់ ករូនគឺស្ថិតក្នុងក្រុមរបស់មូសា តែគេបាន រំលោភបំពានលើពួកទាំងនោះ។ ហើយយើងបានប្រទានឱ្យគេនូវ កំណប់ទ្រព្យមួយចំនួនដែលកូនសោររបស់វាពិតជាធ្ងន់ក្នុងការលី ចំពោះពួកបុរសៗដែលមានកំលាំងខ្លាំងក្លា ខណៈដែលក្រុមរបស់គេ បាននិយាយទៅកាន់គេថាៈ ចូរអ្នកកុំសប្បាយហួសហេតុ(រមិលគុណ) ពិតប្រាកដណាស់ អល់ឡោះមិនស្រឡាញ់ពួកដែលសប្បាយ ហួសហេតុឡើយ។
តាហ្វសៀរ
ពិតប្រាកដណាស់ ករូនគឺស្ថិតក្នុងចំណោមក្រុមរបស់ព្យាការីមូសា តែគេបានក្អេងក្អាងលើពួកគេ។ ហើយយើងបានប្រទានឲ្យគេនូវកំណប់ទ្រព្យសម្បត្តិមួយចំនួនដែលកូនសោរនៃកំណប់ទ្រព្យរបស់គេនោះ ពិតជា(មានទម្ងន់)ធ្ងន់ចំពោះពួកបុរសៗដែលមានកម្លាំងខ្លាំងក្លាក្នុងការលី(កូនសោរទាំងនោះ) ខណៈដែលក្រុមរបស់គេបានពោលទៅកាន់គេ(ករូន)ថាៈ ចូរអ្នកកុំសប្បាយហួសហេតុពេក។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនស្រឡាញ់ពេញចិត្តពួកដែលសប្បាយហួសហេតុពេកនោះទេ។ ផ្ទុយទៅវិញ ទ្រង់ខឹងសប្បារចំពោះពួកគេ ហើយដាក់ទណ្ឌកម្មពួកគេចំពោះទង្វើនេះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល