សូរ៉ា 28 · ជូស 20
Al-Qasas · 28:75
وَنَزَعْنَا مِنْ كُلِّ أُمَّةٍ شَهِيدًا فَقُلْنَا هَاتُوا بُرْهَانَكُمْ فَعَلِمُوا أَنَّ الْحَقَّ لِلَّهِ وَضَلَّ عَنْهُمْ مَا كَانُوا يَفْتَرُونَ
ហើយ(នៅថ្ងៃបរលោក)យើងបានដកយកពីប្រជាជាតិ នីមួយៗនូវសាក្សីម្នាក់(គឺអ្នកនាំសាររបស់ពួកគេ) រួចយើងមាន បន្ទូលថាៈ ចូរពួកអ្នកនាំភស្ដុតាងរបស់ពួកអ្នកមក(ចំពោះអ្វីដែល ពួកអ្នកគោរពផេ្សងពីអល់ឡោះ) ពេលនោះពួកគេដឹងច្បាស់ថាៈ ភាពពិតគឺសម្រាប់អល់ឡោះ តែអ្វីដែលពួកគេធ្លាប់បានប្រឌិតភូត កុហកនោះបានបាត់បង់អស់ពីពួកគេ។
តាហ្វសៀរ
ហើយយើង(អល់ឡោះ)បាននាំយកព្យាការីម្នាក់យកពីគ្រប់ប្រជាជាតិទាំងអស់ដើម្បីធ្វើជាសាក្សីទៅលើប្រជាជាតិនោះចំពោះអ្វីដែលប្រជាជាតិនោះធ្លាប់បានប្រឆាំងនិងបដិសេធ ហើយយើងបានមានបន្ទូលទៅកាន់ពួកដែលបដិសេធក្នុងចំណោមប្រជាជាតិទាំងនោះថាៈ ចូរពួកអ្នកផ្តល់នូវភស្តុតាងរបស់ពួកអ្នកដែលបង្ហាញ(ពីភាពត្រឹមត្រូវ)ទៅលើអ្វីដែលពួកអ្នកធ្លាប់បានប្រឆាំងនិងបដិសេធនោះមក។ ពេលនោះ ភស្តុតាងទាំងឡាយរបស់ពួកគេបានកាត់ផ្តាច់ ហើយពួកគេបានដឹងច្បាស់យ៉ាងថា ពិតប្រាកដណាស់ ការពិតដែលគ្មានភាពមន្ទិលសង្ស័យឡើយនៅក្នុងវានោះ គឺសម្រាប់អល់ឡោះ។ ហើយព្រះនានាដែលពួកគេធ្លាប់បានប្រឌិតបង្កើតវាធ្វើជាដៃគូសម្រាប់អល់ឡោះនោះ បានបាត់បង់ អវត្តមានពីពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល