សូរ៉ា 28 · ជូស 20

Al-Qasas · 28:68

وَرَبُّكَ يَخْلُقُ مَا يَشَاءُ وَيَخْتَارُ ۗ مَا كَانَ لَهُمُ الْخِيَرَةُ ۚ سُبْحَانَ اللَّهِ وَتَعَالَىٰ عَمَّا يُشْرِكُونَ

ហើយម្ចាស់របស់អ្នកទ្រង់បង្កើត និងជ្រើសរើសនូវអ្វីដែល ទ្រង់មានចេតនា។ ពួកគេគ្មានជម្រើសឡើយ។ អល់ឡោះមហា ស្អាតស្អំ និងខ្ពង់ខ្ពស់បំផុតអំពីអ្វីដែលពួកគេកំពុងតែធ្វើស្ហ៊ីរិក។

តាហ្វសៀរ

ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារ) ទ្រង់បង្កើតនូវអ្វីដែលទ្រង់មានចេតនាចង់បង្កើតវា ហើយទ្រង់ជ្រើសរើសជនណាដែលទ្រង់មានចេតនាឲ្យគោរពប្រតិបត្តិចំពោះទ្រង់ និងផ្តល់ភាពជាព្យាការីដល់គេ។ ហើយសម្រាប់ពួកមុស្ហរីគីន ពួកគេគ្មានជម្រើសរហូតដល់គេអាច(ជ្រើសរើសយកការ)ប្រឆាំងនឹងអល់ឡោះនោះទេ។ អល់ឡោះទ្រង់មហាស្អាតស្អំ និងមហាខ្ពង់ខ្ពស់បំផុតអំពីអ្វីដែលពួកគេបានគោរពសក្ការៈចំពោះព្រះនានារួមនឹងទ្រង់នោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់