សូរ៉ា 28 · ជូស 20

Al-Qasas · 28:67

فَأَمَّا مَنْ تَابَ وَآمَنَ وَعَمِلَ صَالِحًا فَعَسَىٰ أَنْ يَكُونَ مِنَ الْمُفْلِحِينَ

រីឯអ្នកណាហើយដែលបានសារភាពទោសកំហុស និងមានជំនឿ ហើយនិងបានធ្វើអំពើល្អត្រឹមត្រូវនោះ សង្ឃឹមថាគេនឹងក្លាយ ជាអ្នកដែលស្ថិតកុ្នងចំណោមអ្នកដែលទទួលបានជោគជ័យ។

តាហ្វសៀរ

រីឯជនណាដែលបានសារភាពកំហុសក្នុងចំណោមពួកមុស្ហរីគីនទាំងនោះអំពីការប្រឆាំងរបស់គេ ហើយគេមានជឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបានសាងនូវទង្វើកុសលវិញនោះ សង្ឃឹមថា ពួកគេនឹងស្ថិតក្នុងចំណោមអ្នកដែលទទួលបានជោគជ័យទៅតាមអ្វីដែលពួកគេប្រាថ្នា និងរួចផុតពីអ្វីដែលពួកគេបានរត់គេចចេញអំពីវា។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់