សូរ៉ា 28 · ជូស 20

Al-Qasas · 28:61

أَفَمَنْ وَعَدْنَاهُ وَعْدًا حَسَنًا فَهُوَ لَاقِيهِ كَمَنْ مَتَّعْنَاهُ مَتَاعَ الْحَيَاةِ الدُّنْيَا ثُمَّ هُوَ يَوْمَ الْقِيَامَةِ مِنَ الْمُحْضَرِينَ

តើអ្នកដែលយើងបានសន្យាឱ្យគេនូវការសន្យាមួយដ៏ប្រពៃ (ឋានសួគ៌) រួចគេពិតជាទទួលបានវាមែននោះ(នៅថ្ងៃបរលោក) ដូចអ្នកដែលយើងបានផ្ដល់ឱ្យគេនូវភាពសប្បាយរីករាយនៃការរស់ នៅក្នុងលោកិយ ក្រោយមកនៅថ្ងៃបរលោកគេស្ថិតក្នុងចំណោមពួក ដែលត្រូវគេនាំទៅកាន់នរកដែរឬទេ?

តាហ្វសៀរ

តើអ្នកដែលយើងបានសន្យាចំពោះគេនៅថ្ងៃបរលោក(ថានឹងប្រទានដល់គេ)នូវឋានសួគ៌ ហើយនិងអ្វីដែលមាននៅក្នុងវានៃភាពសុខសាន្តជានិរន្តន៍នោះ ដូចគ្នានឹងអ្នកដែលយើងបានប្រទានដល់គេនូវអ្វីដែលគ្រាន់តែជាការសើយសុខអំពីទ្រព្យសម្បត្តិ និងការតុបតែងលម្អនៅក្នុងជីវិតលោកិយនេះ រួចក្រោយមក នៅថ្ងៃបរលោក គេស្ថិតក្នុងចំណោមអ្នកដែលត្រូវគេនាំទៅកាន់នរកជើហាន់ណាំដែរឬទេ?

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់