សូរ៉ា 28 · ជូស 20
Al-Qasas · 28:60
وَمَا أُوتِيتُمْ مِنْ شَيْءٍ فَمَتَاعُ الْحَيَاةِ الدُّنْيَا وَزِينَتُهَا ۚ وَمَا عِنْدَ اللَّهِ خَيْرٌ وَأَبْقَىٰ ۚ أَفَلَا تَعْقِلُونَ
ហើយអ្វីក៏ដោយដែលគេបានប្រទានឱ្យពួកអ្នកគ្រាន់តែជា ការសប្បាយនៃជីវិតលោកិយនិងជាការលំអរបស់វាប៉ុណ្ណោះ។ តែ អ្វីដែលនៅជាមួយអល់ឡោះគឺវាល្អប្រសើរជាង ហើយគង់វង្សជា អមតៈទៀតផង។ ដូចេ្នះ តើពួកអ្នកមិនពិចារណាទេឬ?
តាហ្វសៀរ
អ្វីក៏ដោយដែលម្ចាស់របស់ពួកអ្នកបានប្រទានដល់ពួកអ្នកនោះ វាគ្រាន់តែជាអ្វីដែលពួកអ្នកសើយសុខ និងជាការតុបតែងលម្អនៅក្នុងជីវិតលោកិយនេះប៉ុណ្ណោះ ក្រោយមកវានឹងបាត់បង់ទៅវិញមិនខាន។ ក៏ប៉ុន្តែ ផលបុណ្យដ៏ធំធេងនៅថ្ងៃបរលោកដែលនៅជាមួយអល់ឡោះនោះ គឺល្អប្រសើរនិងគង់វង្សជាងការសើយសុខនិងការតុបតែងលម្អដែលនៅក្នុងលោកិយនេះទៅទៀត។ ដូច្នេះ តើពួកអ្នកមិនចេះគិតពិចារណាចំពោះរឿងនោះ ដោយផ្តល់អាទិភាពចំពោះអ្វីដែលគង់វង្សជាងអ្វីដែលនឹងត្រូវវិនាសទេឬ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល