សូរ៉ា 28 · ជូស 20
Al-Qasas · 28:35
قَالَ سَنَشُدُّ عَضُدَكَ بِأَخِيكَ وَنَجْعَلُ لَكُمَا سُلْطَانًا فَلَا يَصِلُونَ إِلَيْكُمَا ۚ بِآيَاتِنَا أَنْتُمَا وَمَنِ اتَّبَعَكُمَا الْغَالِبُونَ
ទ្រង់បានមានបន្ទូលថាៈ យើងនឹងពង្រឹងកិច្ចការរបស់អ្នក ដោយបងប្រុសរបស់អ្នក ហើយយើងនឹងប្រទានអំណាចដល់អ្នក ទាំងពីរ។ ហើយពួកគេមិនអាចធ្វើទុក្ខទោសដល់អ្នកទាំងពីរបាន ឡើយ។ ដោយសារភស្ដុតាងរបស់យើង អ្នកទាំងពីរនិងអ្នកដែល បានតាមអ្នកទាំងពីរគឺជាអ្នកដែលមានជ័យជំនះ។
តាហ្វសៀរ
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលឆ្លើយតបចំពោះការស្នើសុំរបស់ព្យាការីមូសាថាៈ យើងនឹងពង្រឹងដល់អ្នក(ឱមូសា)តាមរយៈការបញ្ជូនបងប្រុសរបស់អ្នកឲ្យទៅជាមួយអ្នក ជាអ្នកនាំសារ និងជាជំនួយការម្នាក់។ ហើយយើងនឹងប្រទានឲ្យអ្នកទាំងពីរនូវសញ្ញាភស្តុតាង និងការគាំទ្រ។ ហើយពួកគេមិនអាចធ្វើឲ្យប្រការអាក្រក់ដែលអ្នកទាំងពីរមិនពេញចិត្តនោះប៉ះពាល់ដល់អ្នកទាំងពីរបានឡើយ។ តាមរយៈបណ្តាភស្តុតាងទាំងឡាយរបស់យើងដែលយើងបានបញ្ជូនអ្នកទាំងពីរដោយនាំយកវាទៅនោះ អ្នកទាំងពីរ ហើយនិងអ្នកដែលដើរតាមអ្នកទាំងពីរក្នុងចំណោមបណ្តាអ្នកមានជំនឿនោះ នឹងទទួលបានជោគជ័យ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល