សូរ៉ា 28 · ជូស 20
Al-Qasas · 28:34
وَأَخِي هَارُونُ هُوَ أَفْصَحُ مِنِّي لِسَانًا فَأَرْسِلْهُ مَعِيَ رِدْءًا يُصَدِّقُنِي ۖ إِنِّي أَخَافُ أَنْ يُكَذِّبُونِ
ហើយបងរបស់ខ្ញុំហារូន គាត់និយាយច្បាស់ជាងខ្ញុំ។ ដូចេ្នះ សូមទ្រង់មេត្ដាបញ្ជូនគាត់ទៅជាមួយខ្ញុំ ដើម្បីគាត់ធ្វើជាអ្នកជួយ បញ្ជាក់ពីភាពសច្ចៈរបស់ខ្ញុំ។ ពិតប្រាកដណាស់ ខ្ញុំខ្លាចពួកគេបដិសេធ នឹងខ្ញុំ។
តាហ្វសៀរ
ហើយបងប្រុសរបស់ខ្ញុំ ហារូន គាត់និយាយច្បាស់ជាងខ្ញុំ។ ដូច្នេះ សូមទ្រង់មេត្តាបញ្ជូនគាត់ឲ្យទៅជាមួយខ្ញុំជាជំនួយការដែលជួយសម្រួលក្នុងពេលដែលខ្ញុំនិយាយ ប្រសិនបើហ្វៀរអោន និងបក្សពួករបស់គេបដិសេធនឹងខ្ញុំ។ ពិតប្រាកដណាស់ ខ្ញុំខ្លាចពួកគេបដិសេធនឹងខ្ញុំដូចដែលទម្លាប់ធម្មតារបស់ពួកប្រជាជាតិជំនាន់មុនៗដែលគេបានបញ្ជូនអ្នកនាំសារទាំងឡាយទៅកាន់ពួកគេមុនខ្ញុំដែលពួកគេ(ប្រជាជាតិទាំងនោះ)បានបដិសេធចំពោះពួកគេ(បណ្តាអ្នកនាំសារទាំងឡាយ)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល