សូរ៉ា 28 · ជូស 20

Al-Qasas · 28:31

وَأَنْ أَلْقِ عَصَاكَ ۖ فَلَمَّا رَآهَا تَهْتَزُّ كَأَنَّهَا جَانٌّ وَلَّىٰ مُدْبِرًا وَلَمْ يُعَقِّبْ ۚ يَا مُوسَىٰ أَقْبِلْ وَلَا تَخَفْ ۖ إِنَّكَ مِنَ الْآمِنِينَ

ហើយចូរអ្នកបោះដំបងរបស់អ្នកចុះ។ ហើយនៅពេលដែល គាត់បានឃើញវាធ្វើចលនាដូចជាពស់នោះ គាត់ក៏រត់ត្រឡប់ទៅវិញ ដោយមិនងាកក្រោយ។ (ពេលនោះទ្រង់មានបន្ទូលថា) ឱមូសា. ចូរ អ្នកដើរចូលមក ហើយកុំភ័យខ្លាចឱ្យសោះ។ ពិតប្រាកដណាស់ អ្នក គឺស្ថិតក្នុងចំណោមអ្នកដែលមានសុវត្ថិភាព។

តាហ្វសៀរ

ហើយចូរអ្នកបោះដំបងរបស់អ្នកចុះ។ ពេលនោះ ព្យាការីមូសាក៏បានបោះវាទៅតាមបទបញ្ជានៃម្ចាស់របស់គាត់។ នៅពេលដែលគាត់បានឃើញវាកម្រើក និងធ្វើចលនាយ៉ាងលឿនប្រៀបដូចជាសត្វពស់នោះ គាត់ក៏បានរត់ត្រឡប់ក្រោយវិញដោយសារភាពភ័យខ្លាចចំពោះវា និងមិនបានត្រឡប់ក្រោយវិញនោះទេ។ ពេលនោះ ម្ចាស់របស់គាត់បានស្រែកហៅគាត់ថាៈ ឱមូសា! ចូរអ្នកចូលមក ហើយកុំភ័យខ្លាចពីវាឲ្យសោះ។ ពិតប្រាកដណាស់ អ្នកស្ថិតក្នុងចំណោមអ្នកដែលមានសុវត្ថិភាពអំពីវា និងពីអ្វីផ្សេងទៀតក្រៅពីវានូវអ្វីដែលធ្វើឲ្យអ្នកភ័យខ្លាច។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

Al-Qasas 28:31 · Tlawati