សូរ៉ា 28 · ជូស 20
Al-Qasas · 28:30
فَلَمَّا أَتَاهَا نُودِيَ مِنْ شَاطِئِ الْوَادِ الْأَيْمَنِ فِي الْبُقْعَةِ الْمُبَارَكَةِ مِنَ الشَّجَرَةِ أَنْ يَا مُوسَىٰ إِنِّي أَنَا اللَّهُ رَبُّ الْعَالَمِينَ
ហើយនៅពេលដែលគាត់បានទៅដល់ពន្លឺភ្លើងនោះគេ (អល់ឡោះ)បានហៅគាត់ចេញពីដើមឈើមួយដើមនៅក្បែរជ្រលង ភ្នំខាងស្ដាំនៅទីកន្លែងដ៏មានពរជ័យថាៈ ឱមូសា. ពិតប្រាកដណាស់ យើងគឺអល់ឡោះជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។
តាហ្វសៀរ
ហើយនៅពេលដែលព្យាការីមូសាបានទៅដល់កន្លែងភ្លើងដែលគាត់បានឃើញនោះ ម្ចាស់របស់គាត់បានស្រែកហៅគាត់ចេញពីដើមឈើមួយដើមដែលនៅក្បែរជ្រលងភ្នំខាងស្តាំនៅទីកន្លែងដែលអល់ឡោះផ្តល់ពរជ័យដល់វាតាមរយៈការមានបន្ទូលរបស់ទ្រង់ទៅកាន់ព្យាការីមូសា(នៅទីនោះ)ថាៈ ឱមូសា! ពិតប្រាកដណាស់ យើងគឺអល់ឡោះដែលជាម្ចាស់គ្រប់គ្រងម៉ាខ្លូកទាំងអស់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល