សូរ៉ា 28 · ជូស 20

Al-Qasas · 28:26

قَالَتْ إِحْدَاهُمَا يَا أَبَتِ اسْتَأْجِرْهُ ۖ إِنَّ خَيْرَ مَنِ اسْتَأْجَرْتَ الْقَوِيُّ الْأَمِينُ

នារីម្នាក់ក្នុងចំណោមគេទាំងពីរបាននិយាយថាៈ ឱលោក ឪពុកជាទីស្រឡាញ់. សូមលោកឪពុកជួលគាត់(ធ្វើជាអ្នកគង្វាល សត្វចៀមរបស់យើង)ទៅ ពិតប្រាកដណាស់ មនុស្សល្អដែលលោក ឪពុកត្រូវជួលនោះ គឺមានកម្លាំងខ្លាំងក្លា និងស្មោះត្រង់។

តាហ្វសៀរ

កូនស្រីម្នាក់ក្នុងចំណោមកូនស្រីទាំងពីររបស់គាត់បាននិយាយថាៈ ឱលោកឪពុកជាទីស្រឡាញ់! សូមលោកឪពុកជួលគាត់ឲ្យធ្វើជាអ្នកគង្វាលសត្វពពែរបស់ពួកយើងតែម្តងទៅ។ វាជារឿងត្រឹមត្រូវណាស់ដែលលោកឪពុកជួលគាត់នោះ ព្រោះគាត់មានទាំងកម្លាំង និងភាពស្មោះត្រង់។ តាមរយៈកម្លាំងដ៏ខ្លាំងក្លា(របស់គាត់) អាចឲ្យគាត់បំពេញនូវអ្វីដែលគេឲ្យគាត់ធ្វើ ហើយតាមរយៈភាពស្មោះត្រង់ គឺគាត់អាចថែរក្សានូវអ្វីដែលគេបានទុកចិត្តចំពោះគាត់បាន។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់