សូរ៉ា 28 · ជូស 20
Al-Qasas · 28:25
فَجَاءَتْهُ إِحْدَاهُمَا تَمْشِي عَلَى اسْتِحْيَاءٍ قَالَتْ إِنَّ أَبِي يَدْعُوكَ لِيَجْزِيَكَ أَجْرَ مَا سَقَيْتَ لَنَا ۚ فَلَمَّا جَاءَهُ وَقَصَّ عَلَيْهِ الْقَصَصَ قَالَ لَا تَخَفْ ۖ نَجَوْتَ مِنَ الْقَوْمِ الظَّالِمِينَ
ហើយនារីម្នាក់ក្នុងចំណោមគេទាំងពីរបានមកជួបគាត់ ដោយដើរយ៉ាងអៀនខ្មាស់ នាងក៏បាននិយាយថាៈ ពិតប្រាកដណាស់ ឪពុករបស់ខ្ញុំអញ្ជើញអ្នកទៅដើម្បីគាត់នឹងឱ្យថ្លៃឈ្នួលដល់អ្នកដែល អ្នកបានដងទឹកឱ្យសត្វចៀមរបស់ពួកខ្ញុំផឹកនោះ។ នៅពេលដែល មូសាបានទៅជួបគាត់ ហើយមូសាបាននិយាយរឿង(ការតាមចាប់ ខ្លួនរបស់ហ្វៀរអោន)ប្រាប់គាត់ គាត់ក៏បាននិយាយថាៈ សូមអ្នក កុំខ្លាច អ្នកបានរួចផុតពីក្រុមដែលបំពានហើយ។
តាហ្វសៀរ
នៅពេលដែលអ្នកទាំងពីរបានចាកចេញទៅ អ្នកទាំងពីរក៏បាននិយាយរៀបរាប់ពីរឿងរ៉ាវរបស់មូសាប្រាប់ដល់ឪពុករបស់ពួកនាង។ ពេលនោះ គាត់(ឪពុករបស់ស្ត្រីពីរនាក់នោះ)ក៏បានបញ្ជូនម្នាក់ក្នុងចំណោមនាងទាំងពីរទៅកាន់មូសាដើម្បីអញ្ជើញគាត់មក។ ពេលនោះ នាងក៏បានមកជួបនឹងមូសាដោយដើរក្នុងដំណើរយ៉ាងអៀនខ្មាស់។ នាងក៏បាននិយាយថាៈ ពិតប្រាកដណាស់ ឪពុករបស់ខ្ញុំគាត់បានអញ្ជើញអ្នកឲ្យទៅជួបគាត់ក្នុងគោលបំណងផ្តល់ថ្លៃឈ្នួលដល់អ្នកចំពោះការដែលអ្នកបានដងទឹកឲ្យសត្វរបស់ពួកយើងផឹកនោះ។ នៅពេលដែលព្យាការីមូសាបានទៅជួបនឹងឪពុករបស់នាងទាំងពីរ ហើយបានរៀបរាប់ប្រាប់ពីដំណើររឿងរបស់គាត់(ដល់ឪពុករបស់ពួកនាង)នោះ គាត់(ឪពុករបស់ពួកនាង)ក៏បានពោលទៅកាន់មូសាដើម្បីឲ្យគាត់មានភាពនឹងនរថាៈ សូមអ្នកកុំខ្លាច! អ្នកបានរួចផុតពីក្រុមដែលបំពាន គឺហ្វៀរអោន និងពួកមន្ត្រីរបស់គេហើយ។ ពិតប្រាកដណាស់ ពួកគេគ្មានអំណាចអ្វីនោះទេនៅលើទឹកដីម៉ាទយ៉ាន់នេះ។ ដូច្នេះ ពួកគេគ្មានសមត្ថភាពអ្វីនឹងនាំគ្រោះថ្នាក់ណាមួយមកដល់អ្នកបាននោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល