សូរ៉ា 27 · ជូស 20

An-Naml · 27:93

وَقُلِ الْحَمْدُ لِلَّهِ سَيُرِيكُمْ آيَاتِهِ فَتَعْرِفُونَهَا ۚ وَمَا رَبُّكَ بِغَافِلٍ عَمَّا تَعْمَلُونَ

ហើយចូរអ្នកពោលថាៈ រាល់ការសរសើរគឺចំពោះអល់ឡោះ ដែលទ្រង់នឹងបង្ហាញភស្ដុតាងរបស់ទ្រង់ឱ្យពួកអ្នកឃើញ។ ហើយ ពួកអ្នកនឹងដឹងពីវា។ ហើយម្ចាស់របស់អ្នកមិនមែនមិនដឹងពីអ្វីដែល ពួកអ្នកប្រព្រឹត្ដនោះឡើយ។

តាហ្វសៀរ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះចំពោះឧបការគុណទាំងឡាយរបស់ទ្រង់ដែលមិនអាចគណនាអស់ឡើយ។ អល់ឡោះទ្រង់នឹងបង្ហាញឲ្យពួកអ្នកបានឃើញនូវសញ្ញាភស្តុតាងរបស់ទ្រង់នៅក្នុងខ្លួនរបស់ពួកអ្នកផ្ទាល់ អ្វីៗដែលនៅលើមេឃ អ្វីៗដែលនៅលើផែនដី និងនៅក្នុងលាភសក្ការៈទាំងឡាយ ហើយពួកអ្នកនឹងបានដឹងអំពីវានូវការដឹងមួយដែលអាចចង្អុលបង្ហាញពួកអ្នកទៅកាន់ទទួលយកការពិត។ ហើយម្ចាស់របស់អ្នកមិនមែនមិនដឹងពីអ្វីដែលពួកអ្នកប្រព្រឹត្តនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់ដឹងទាំងអស់ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បាននោះឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកនូវរាល់ទង្វើដែលពួកអ្នកបានសាង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់