សូរ៉ា 27 · ជូស 20
An-Naml · 27:92
وَأَنْ أَتْلُوَ الْقُرْآنَ ۖ فَمَنِ اهْتَدَىٰ فَإِنَّمَا يَهْتَدِي لِنَفْسِهِ ۖ وَمَنْ ضَلَّ فَقُلْ إِنَّمَا أَنَا مِنَ الْمُنْذِرِينَ
និងឱ្យខ្ញុំសូត្រគម្ពីរគួរអាន(ឱ្យមនុស្សលោកស្ដាប់)។ ដូចេ្នះ អ្នកណាហើយដែលបានទទួលការចង្អុលបង្ហាញ គឺពិតប្រាកដណាស់ គេនឹងទទួលបានការចង្អុលបង្ហាញសម្រាប់ខ្លួនគេផ្ទាល់។ តែអ្នកណា ហើយដែលបានវងេ្វងវិញនោះ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តាម ពិតខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានម្នាក់ក្នុងចំណោមអ្នកដាស់ តឿនទាំងឡាយប៉ុណ្ណោះ។
តាហ្វសៀរ
ហើយគេក៏បង្គាប់ឲ្យខ្ញុំសូត្រគម្ពីរគួរអានឲ្យមនុស្សលោកស្តាប់ផងដែរ។ ដូច្នេះ ជនណាហើយដែលទទួលបានការបង្អុលបង្ហាញតាមរយៈការចង្អុលបង្ហាញរបស់វា(គម្ពីរគួរអាន) ហើយអនុវត្តតាមអ្វីដែលមាននៅក្នុងវានោះ ពិតណាស់ ផលនៃការចង្អុលបង្ហាញនោះគឺសម្រាប់ខ្លួនគេផ្ទាល់។ តែជនណាហើយដែលវង្វេងនិងងាកអំពីអ្វីដែលមាននៅក្នុងវា ហើយប្រឆាំងនឹងវា ព្រមទាំងមិនអនុវត្តតាមអ្វីដែលមាននៅក្នុងវាទេនោះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ តាមពិត ខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានម្នាក់ក្នុងចំណោមអ្នកដាស់តឿនព្រមានទាំងឡាយប៉ុណ្ណោះ ដែលដាស់តឿនព្រមានពួកអ្នកពីទណ្ឌកម្មរបស់អល់ឡោះ ហើយខ្ញុំពុំមែនជាអ្នកដែលអាចផ្តល់ការចង្អុលបង្ហាញដល់ពួកអ្នកនោះទេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល