សូរ៉ា 27 · ជូស 19
An-Naml · 27:50
وَمَكَرُوا مَكْرًا وَمَكَرْنَا مَكْرًا وَهُمْ لَا يَشْعُرُونَ
ហើយពួកគេបានរៀបចំល្បិចកល(ដើម្បីសម្លាប់សឡេះ)។ តែយើង(អល់ឡោះ)ក៏បានរៀបចំល្បិចកលទប់ទល់នឹងពួកគេវិញ ដែរ ដោយពួកគេមិនបានដឹងខ្លួនឡើយ។
តាហ្វសៀរ
ហើយពួកគេបានរៀបចំឧបាយកលសម្ងាត់មួយដើម្បីបំផ្លាញ(សម្លាប់)ព្យាការីសឡេះ និងបណ្តាអ្នកមានជំនឿទាំងឡាយដែលដើរតាមគាត់។ តែយើងក៏បានរៀបចំល្បិចកលដើម្បីជួយគេ និងរំដោះគេពីឧបាយកលរបស់ពួកគេវិញ ថែមទាំងបានបំផ្លាញពួកគ្មានជំនឿ នៃក្រុមរបស់គេផងដែរ ដោយពួកគេមិនបានដឹងពីរឿងនេះនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល