សូរ៉ា 27 · ជូស 19
An-Naml · 27:49
قَالُوا تَقَاسَمُوا بِاللَّهِ لَنُبَيِّتَنَّهُ وَأَهْلَهُ ثُمَّ لَنَقُولَنَّ لِوَلِيِّهِ مَا شَهِدْنَا مَهْلِكَ أَهْلِهِ وَإِنَّا لَصَادِقُونَ
ពួកគេបាននិយាយគ្នាថាៈ ចូរពួកអ្នកស្បថនឹងអល់ឡោះថា យើងពិតជានឹងសម្លាប់គេ(សឡេះ) និងក្រុមគ្រួសាររបស់គេ(នៅ យប់នេះ)។ បន្ទាប់មក យើងនឹងប្រាប់សាច់ញាតិរបស់គេថាៈ ពួក យើងមិនបានឃើញការស្លាប់នៃក្រុមគ្រួសាររបស់គេឡើយ ហើយ ពិតប្រាកដណាស់ ពួកយើងជាពួកដែលនិយាយពិត។
តាហ្វសៀរ
ពួកគេបាននិយាយទៅកាន់គ្នាទៅវិញទៅមកថាៈ ចូរឲ្យម្នាក់ៗក្នុងចំណោមពួកអ្នកស្បថនឹងអល់ឡោះថា ពួកយើងនឹងទៅរកគេ(ព្យាការីសឡេះ)នៅឯផ្ទះរបស់គេនៅយប់នេះ ហើយយើងពិតជានឹងសម្លាប់ពួកគេចោល។ បន្ទាប់មក យើងពិតជានឹងប្រាប់សាច់ញាតិរបសស់គេ(ព្យាការីសឡេះ)ថាៈ ពួកយើងមិនបានចូលរួមក្នុងការសម្លាប់សឡេះនិងក្រុមគ្រួសាររបស់គេនោះទេ ហើយពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលនិយាយពិតចំពោះអ្វីដែលពួកយើងបានអះអាង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល