សូរ៉ា 27 · ជូស 19

An-Naml · 27:37

ارْجِعْ إِلَيْهِمْ فَلَنَأْتِيَنَّهُمْ بِجُنُودٍ لَا قِبَلَ لَهُمْ بِهَا وَلَنُخْرِجَنَّهُمْ مِنْهَا أَذِلَّةً وَهُمْ صَاغِرُونَ

ចូរអ្នកត្រឡប់ទៅប្រាប់ពួកគេវិញចុះ យើងពិតជានឹងដឹក នាំកងទ័ពឆ្ពោះទៅកាន់ពួកគេ ដែលពួកគេមិនអាចទប់ទល់នឹង កងទ័ពទាំងនេះបានឡើយ។ ហើយយើងពិតជានឹងបណេ្ដញពួកគេ ចេញពីទីនោះ(ទឹកដីសាបាក)យ៉ាងអាម៉ាស់ ហើយពួកគេជាពួក ដែលទាបថោកបំផុត។

តាហ្វសៀរ

ព្យាការីស៊ូឡៃម៉ាន បាននិយាយទៅកាន់អ្នកនាំសាររបស់មហាក្សត្រីយ៍នោះថាៈ ចូរអ្នកនាំយកតង្វាយដែលអ្នកបាននាំមកនេះត្រឡប់ទៅកាន់ពួកគេវិញចុះ។ យើងពិតជានឹងដឹកនាំកងទ័ពឆ្ពោះទៅកាន់ព្រះនាង និងក្រុមរបស់ព្រះនាង ដែលពួកគេមិនអាចមានសមត្ថភាពទប់ទល់ និងប្រឈមមុខនឹងពួកគេ(កងទ័ពរបស់យើង)បានឡើយ ហើយយើងពិតជានឹងបណ្តេញពួកគេចេញពីទឹកដីសាហ្ពាក់យ៉ាងអាម៉ាស់បំផុតក្រោយពីពួកគេធ្លាប់ជាពួកដែលមានភាពក្លាំងក្លានៅក្នុងទឹកដីនោះ ប្រសិនបើពួកគេមិនព្រមមកប្រគល់ខ្លួនចំពោះយើងទេនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់