សូរ៉ា 27 · ជូស 19

An-Naml · 27:36

فَلَمَّا جَاءَ سُلَيْمَانَ قَالَ أَتُمِدُّونَنِ بِمَالٍ فَمَا آتَانِيَ اللَّهُ خَيْرٌ مِمَّا آتَاكُمْ بَلْ أَنْتُمْ بِهَدِيَّتِكُمْ تَفْرَحُونَ

ហើយនៅពេលដែលអ្នកនាំសារបានទៅជួបស៊ូឡៃម៉ាន (ជាមួយនឹងជំនូនទាំងនេះ) គាត់បានពោលថាៈ តើពួកអ្នកផ្ដល់ ទ្រព្យសម្បត្ដិទាំងនេះឱ្យខ្ញុំឬ? តែអ្វីដែលអល់ឡោះបានប្រទានឱ្យ ខ្ញុំគឺប្រសើរជាងអ្វីដែលទ្រង់បានប្រទានឱ្យពួកអ្នកទៅទៀត។ ផ្ទុយ ទៅវិញពួកអ្នកទេដែលសប្បាយរីករាយនឹងជំនូនដែលគេផ្ដល់ឱ្យ ពួកអ្នកនោះ។

តាហ្វសៀរ

ហើយនៅពេលដែលអ្នកនាំសាររបស់ម្ចាស់ក្សត្រីយ៍ ហើយនិងមន្ត្រីដែលនៅជាមួយគេនោះបាននាំយកនូវតង្វាយទៅកាន់ព្យាការីស៊ូឡៃម៉ាននោះ ព្យាការីស៊ូឡៃម៉ានក៏បានបដិសេធនឹងពួកគេចំពោះការបញ្ជូនតង្វាយមកនេះកាន់គាត់ ដោយគាត់បានពោលថាៈ តើពួកអ្នកផ្តល់ទ្រព្យសម្បត្តិ(តង្វាយ)ទាំងនេះឲ្យខ្ញុំដើម្បីឲ្យខ្ញុំលើកលែងដល់ពួកអ្នកឬ? ពិតណាស់ អ្វីដែលអល់ឡោះបានប្រទានឲ្យខ្ញុំនៃភាពជាព្យាការី ភាពជាស្តេចផែនដី និងទ្រព្យសម្បត្តិទាំងឡាយនោះ គឺល្អប្រសើរជាងអ្វីដែលទ្រង់បានប្រទានដល់ពួកអ្នកទៅទៀត។ ផ្ទុយទៅវិញ ពួកអ្នកវិញទេដែលសប្បាយរីករាយនឹងជំនូនដែលគេផ្តល់ឲ្យពួកអ្នកអំពីលាភសក្ការៈលោកិយនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់