សូរ៉ា 25 · ជូស 18
Al-Furqan · 25:18
قَالُوا سُبْحَانَكَ مَا كَانَ يَنْبَغِي لَنَا أَنْ نَتَّخِذَ مِنْ دُونِكَ مِنْ أَوْلِيَاءَ وَلَٰكِنْ مَتَّعْتَهُمْ وَآبَاءَهُمْ حَتَّىٰ نَسُوا الذِّكْرَ وَكَانُوا قَوْمًا بُورًا
ពួកវាបានតបវិញថាៈ អល់ឡោះមហាស្អាតស្អំ. វាមិនសក្ដិសមឡើយចំពោះពួកយើងដែលយកអ្នកគាំពារនានាផេ្សងពីទ្រង់។ ក៏ប៉ុន្ដែទ្រង់វិញទេដែលបានផ្ដល់ការសោយសុខដល់ពួកគេ និងជីដូន ជីតារបស់ពួកគេ រហូតដល់ពួកគេបានភេ្លចនូវការរំលឹក(ទៅចំពោះ ទ្រង់) ហើយពួកគេបានក្លាយជាក្រុមដែលវិនាសអន្ដរាយ។
តាហ្វសៀរ
ពួក(ព្រះនានា)ដែលត្រូវគេគោរពសក្ការៈ(ចំពោះវា)នោះបានឆ្លើយថាៈ ម្ចាស់របស់យើងទ្រង់មហាស្អាតស្អំពីការដែលទ្រង់មានដៃគូ។ មិនសាកសមឡើយចំពោះពួកយើងដែលយកអ្នកផ្សេងក្រៅពីទ្រង់ធ្វើជាអ្នកគាំពារចំពោះពួកយើងនោះ។ ដូចនេះ តើពួកយើងអំពាវនាវខ្ញុំបម្រើរបស់ទ្រង់ឲ្យពួកគេមកគោរពសក្ការៈចំពោះពួកយើងក្រៅពីទ្រង់យ៉ាងដូចម្តេច? ក៏ប៉ុន្តែ ទ្រង់ទៅវិញទេដែលបានផ្តល់ភាពសោយសុខក្នុងលោកិយដល់ពួកមុស្ហរីគីនទាំងនោះ ហើយទ្រង់ក៏បានផ្តល់ភាពសោយសុខដល់ជីដូនជីតារបស់ពួកគេមុនពួកគេផងដែរ ជាការល្បួងដល់ពួកគេ រហូតដល់ពួកគេបានភ្លេចនូវការរំលឹកចំពោះទ្រង់។ ដូច្នេះ ពួកគេក៏គោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់រួមនឹងទ្រង់។ ហើយពួកគេគឺជាជាក្រុមដែលវិនាសអន្តរាយដោយសារតែភាពអពមង្គលរបស់ពួកគេ(ដោយការគោរពសក្ការៈអ្នកផ្សេងក្រៅពីអល់ឡោះ)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល