សូរ៉ា 25 · ជូស 18
Al-Furqan · 25:17
وَيَوْمَ يَحْشُرُهُمْ وَمَا يَعْبُدُونَ مِنْ دُونِ اللَّهِ فَيَقُولُ أَأَنْتُمْ أَضْلَلْتُمْ عِبَادِي هَٰؤُلَاءِ أَمْ هُمْ ضَلُّوا السَّبِيلَ
ហើយនៅថ្ងៃ(បរលោក)ដែលទ្រង់នឹងប្រមូលផ្ដុំពួកគេ (ពួកមូស្ហរីគិន)និងអ្វីៗ(ព្រះនានា)ដែលពួកគេគោរពសក្ការៈផេ្សង ពីអល់ឡោះ។ ហើយទ្រង់នឹងសួរ(ពួកវា)ថាៈ តើពួកអ្នកពិតជា បានធ្វើឱ្យខ្ញុំរបស់យើងទាំងអស់នេះវងេ្វង ឬមួយពួកគេបានវងេ្វង ពីមាគ៌ាត្រឹមត្រូវដោយខ្លួនឯង?
តាហ្វសៀរ
ហើយនៅថ្ងៃដែលអល់ឡោះទ្រង់នឹងប្រមូលពួកមុស្ហរីគីនដែលបដិសេធ ហើយនិងប្រមូលអ្វីដែលពួកគេធ្លាប់បានគោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះ ពេលនោះទ្រង់នឹងសួរទៅកាន់ពួក(ព្រះនានា)ដែលត្រូវបានគេគោរពសក្ការៈ ជាការស្តីបន្ទោសចំពោះអ្នកដែលគោរពសក្ការៈចំពោះពួកវាថាៈ តើពួកអ្នកពិតជាបានធ្វើឲ្យខ្ញុំបម្រើរបស់យើងវង្វេង ដោយពួកគេប្រើឲ្យគោរពសក្ការៈចំពោះពួកអ្នក ឬមួយពួកគេបានវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវដោយខ្លួនឯង?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល