សូរ៉ា 24 · ជូស 18

An-Nur · 24:40

أَوْ كَظُلُمَاتٍ فِي بَحْرٍ لُجِّيٍّ يَغْشَاهُ مَوْجٌ مِنْ فَوْقِهِ مَوْجٌ مِنْ فَوْقِهِ سَحَابٌ ۚ ظُلُمَاتٌ بَعْضُهَا فَوْقَ بَعْضٍ إِذَا أَخْرَجَ يَدَهُ لَمْ يَكَدْ يَرَاهَا ۗ وَمَنْ لَمْ يَجْعَلِ اللَّهُ لَهُ نُورًا فَمَا لَهُ مِنْ نُورٍ

ឬ(អ្នកដែលគ្មានជំនឿនិងប្រព្រឹត្ដអំពើអាក្រក់)ប្រៀបបាន ទៅនឹងភាពងងឹតនៅក្នុងបាតសមុទ្រដ៏ជ្រៅមួយដែលមានរលកធំៗ គ្របពីលើវាផ្ទួនៗគ្នា បន្ថែមពីនេះមានផ្ទាំងពពកខ្មៅធំមួយគ្រប ដណ្ដប់លើរលកនោះទៀត។ នេះគឺជាភាពងងឹតត្រួតលើភាពងងឹត នៅពេលដែលគេដកដៃរបស់គេចេញ(ក្នុងបាតសមុទ្រនោះ)គេស្ទើរ តែមើលមិនឃើញវា។ ហើយអ្នកណាដែលអល់ឡោះមិនបានផ្ដល់ ពន្លឺ(ការចង្អុលបង្ហាញ)ឱ្យគេទេនោះគឺគ្មានពន្លឺសម្រាប់គេឡើយ។

តាហ្វសៀរ

ឬក៏អំពើល្អរបស់ពួកគេ(ពួកគ្មានជំនឿ)ប្រៀបបានទៅនឹងភាពងងឹតនៅក្នុងបាតសមុទ្រដ៏ជ្រៅមួយដែលមានរលកធំៗគ្របដណ្តប់ពីលើវាផ្ទួនៗ។ បន្ថែមពីនេះ មានពពកខ្មៅដ៏ធំមួយគ្របលើរលកនោះទៀតដែលបិទបាំងមិនឲ្យគេអាចមើលឃើញហ្វូងតារាបានឡើយ ដោយភាពងងឹតត្រូវត្រួតពីលើគ្នាទៅវិញទៅមក។ នៅពេលដែលអ្នកដែលស្ថិតនៅក្នុងភាពងងឹតនេះដកដៃរបស់គេចេញ គេស្ទើរតែមិនអាចមើលវាឃើញ ដោយសារតែភាពងងឹតខ្លាំងពេក។ ដូច្នោះដែរពួកគ្មានជំនឿ ភាពងងឹតនៃភាពអវិជ្ជា ការសង្ស័យ ភាពមិនច្បាស់លាស់ និងការបោះត្រាភ្ជិតលើដួងចិត្តរបស់គេ គឺនៅត្រួតពីលើគ្នា។ ហើយជនណាដែលអល់ឡោះមិនបានផ្តល់ការចង្អុលបង្ហាញដល់គេចេញពីភាពវង្វេង និងការយល់ដឹងពីគម្ពីររបស់ទ្រង់ដល់គេទេនោះ ពិតណាស់សម្រាប់គេ គឺគ្មានអ្នកដែលចង្អុលបង្ហាញរូបគេឡើយ ហើយក៏គ្មានគម្ពីរណាដែលអាចបំភ្លឺដល់ពួកគេនោះដែរ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់