សូរ៉ា 24 · ជូស 18

An-Nur · 24:39

وَالَّذِينَ كَفَرُوا أَعْمَالُهُمْ كَسَرَابٍ بِقِيعَةٍ يَحْسَبُهُ الظَّمْآنُ مَاءً حَتَّىٰ إِذَا جَاءَهُ لَمْ يَجِدْهُ شَيْئًا وَوَجَدَ اللَّهَ عِنْدَهُ فَوَفَّاهُ حِسَابَهُ ۗ وَاللَّهُ سَرِيعُ الْحِسَابِ

រីឯពួកដែលគ្មានជំនឿ អំពើល្អរបស់ពួកគេប្រៀបដូចជាថ្ងៃ បណ្ដើរកូននៅទីវាលទំនាបក្នុងវាលខ្សាច់ដែលអ្នកសេ្រកទឹកខ្លាំងគិត ថាវាជាទឹក លុះនៅពេលដែលគេបានទៅដល់កន្លែងនោះ គេមិនបាន ឃើញអ្វីនៅទីនោះឡើយ។ ហើយ(នៅទីបពា្ចប់)គេបានជួប អល់ឡោះនៅចំពោះមុខគេ(ថ្ងៃបរលោក) ហើយទ្រង់ក៏បានផ្ដល់ ឱ្យគេនូវផលកម្មរបស់គេយ៉ាងពេញលេញ(នរក)។ ហើយអល់ឡោះ គឺជាអ្នកវិនិច្ឆ័យយ៉ាងរហ័សបំផុត។

តាហ្វសៀរ

រីឯពួកដែលគ្មានជំនឿនឹងអល់ឡោះវិញ អំពើល្អរបស់ពួកគេដែលពួកគេបានសាងនោះ គឺគ្មានការតបស្នងចំពោះវានោះឡើយ ប្រៀបដូចជាថ្ងៃបណ្តើរកូននៅលើដីដែលអ្នកដែលស្រេកទឹកខ្លាំងបានឃើញវា(ថ្ងៃបណ្តើកូន) ពេលនោះ ពួកគេក៏គិតថាវាជាទឹក ហើយគេក៏ដើរទៅរកវា។ លុះនៅពេលដែលគេបានទៅដល់កន្លែង(ដែលគេឃើញថាមានទឹក)នោះ ហើយគេបានឈប់នៅកន្លែងនោះ គឺគេពុំឃើញមានទឹកឡើយ។ ក៏ដូចគ្នាដែរ ពួកគ្មានជំនឿគិតស្មានថា អំពើល្អរបស់គេនឹងអាចផ្តល់ផលប្រយោជន៍ដល់រូបគេបាន។ លុះនៅពេលដែលគេបានស្លាប់ទៅ ហើយត្រូវបានគេពង្រស់ពីការស្លាប់វិញនោះ គឺគេមិនបានឃើញផលបុណ្យនៃអំពើល្អរបស់គេនោះទេ តែគេបានឃើញម្ចាស់របស់គេនៅពីមុខគេទៅវិញ។ ពេលនោះ ទ្រង់ក៏ផ្តល់ឲ្យគេនូវផលកម្មរបស់គេយ៉ាងពេញលេញ។ ហើយអល់ឡោះទ្រង់ជាអ្នកកាត់សេចក្តីយ៉ាងឆាប់រហ័សបំផុត។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់