សូរ៉ា 24 · ជូស 18
An-Nur · 24:32
وَأَنْكِحُوا الْأَيَامَىٰ مِنْكُمْ وَالصَّالِحِينَ مِنْ عِبَادِكُمْ وَإِمَائِكُمْ ۚ إِنْ يَكُونُوا فُقَرَاءَ يُغْنِهِمُ اللَّهُ مِنْ فَضْلِهِ ۗ وَاللَّهُ وَاسِعٌ عَلِيمٌ
ហើយចូរពួកអ្នករៀបអាពាហ៍ពិពាហ៍ឱ្យអ្នកដែលនៅលីវ ក្នុងចំណោមពួកអ្នក និងពួកខ្ញុំបម្រើដាច់ថ្លៃប្រុសស្រីរបស់ពួកអ្នក ដែលជាអ្នកល្អត្រឹមត្រូវ។ ប្រសិនបើពួកគេជាអ្នកក្រខ្សត់នោះ អល់ឡោះនឹងផ្ដល់ភាពមានបានដល់ពួកគេដោយក្ដីប្រោសប្រទាន ពីទ្រង់។ អល់ឡោះមហាទូលំទូលាយ មហាដឹង។
តាហ្វសៀរ
ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)រៀបអាពាហ៍ពិពាហ៍ឲ្យបុរសៗដែលគ្មានភរិយា(នៅលីវ) ហើយនិងបណ្តាស្ត្រីដែលមានសិទ្ធិសេរីភាពទាំងឡាយដែលគ្មានស្វាមីចុះ។ ហើយចូរពួកអ្នករៀបអាពាហ៍ពិពាហ៍អ្នកដែលមានជំនឿក្នុងចំណោមខ្ញុំបម្រៃដាច់ថ្លៃប្រុសស្រីរបស់ពួកអ្នកផងដែរ។ ប្រសិនបើពួកគេជាអ្នកក្រខ្សត់នោះ អល់ឡោះជាម្ចាស់នឹងផ្តល់ភាពមានបានដល់ពួកគេដោយការប្រោសប្រទានដ៏ទូលំទូលាយរបស់ទ្រង់។ ហើយអល់ឡោះជាអ្នកប្រទានលាភសក្ការៈដ៏ទូលំទូលាយបំផុត ដោយលាភសក្ការៈរបស់ទ្រង់មិនបានថមថយដោយសារតែការធ្វើឲ្យអ្នកណាម្នាក់មានបាននោះឡើយ ហើយទ្រង់ដឹងបំផុតពីស្ថានភាពខ្ញុំបម្រើរបស់ទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល