សូរ៉ា 24 · ជូស 18

An-Nur · 24:30

قُلْ لِلْمُؤْمِنِينَ يَغُضُّوا مِنْ أَبْصَارِهِمْ وَيَحْفَظُوا فُرُوجَهُمْ ۚ ذَٰلِكَ أَزْكَىٰ لَهُمْ ۗ إِنَّ اللَّهَ خَبِيرٌ بِمَا يَصْنَعُونَ

ចូរអ្នក(មូហាំម៉ាត់)ពោលទៅកាន់បណ្ដាបុរសដែលមាន ជំនឿឱ្យពួកគេដាក់ក្រសែភ្នែករបស់ពួកគេចុះពីការសម្លឹងមើល (ស្ដ្រី និងអ្វីដែលច្បាប់អ៊ីស្លាមបានហាមឃាត់)ហើយឱ្យពួកគេថែរក្សានូវប្រដាប់ភេទរបស់ពួកគេ(អំពីប្រការហ្ស៊ីណា)។ នោះគឺជា ប្រការស្អាតស្អំបំផុតសម្រាប់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះ ដឹងជ្រួតជ្រាបបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ដ។

តាហ្វសៀរ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់អ្នកមានជំនឿជាបុរសឲ្យពួកគេទម្លាក់ក្រសែរភ្នែករបស់ពួកគេចុះពីការសម្លឹងមើលទៅកាន់អ្វីដែលគេមិនអនុញ្ញាតឲ្យពួកគេ(សម្លឹងមើល) ដូចជាស្ត្រី និងកេរខ្មាស់ ហើយចូរឲ្យពួកគេថែរក្សាប្រដាប់ភេទរបស់ពួកគេពីការធ្លាក់ទៅក្នុងប្រការដែលគេហាមឃាត់ ហើយត្រូវបិតបាំងវាផងដែរ។ ការបញ្ឈប់ពីការសម្លឹងមើលទៅកាន់អ្វីដែលអល់ឡោះទ្រង់មិនអនុញ្ញាតនេះ គឺជាប្រការស្អាតស្អំបំផុតសម្រាប់ពួកគេចំពោះអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាដឹងបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត។ គ្មានអ្វីមួយអំពីវាអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវា។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់