សូរ៉ា 24 · ជូស 18

An-Nur · 24:29

لَيْسَ عَلَيْكُمْ جُنَاحٌ أَنْ تَدْخُلُوا بُيُوتًا غَيْرَ مَسْكُونَةٍ فِيهَا مَتَاعٌ لَكُمْ ۚ وَاللَّهُ يَعْلَمُ مَا تُبْدُونَ وَمَا تَكْتُمُونَ

គ្មានទោសពៃរ៍អ្វីចំពោះពួកអ្នកឡើយ ប្រសិនបើពួកអ្នក ចូល(ដោយគ្មានការអនុញ្ញាត)ទៅសម្រាកកាយក្នុងលំនៅដ្ឋាន នានា ដែលគេសាងសង់មិនមែនសម្រាប់រស់នៅនោះ(ដូចជាសាលា ឆទាន)។ ហើយអល់ឡោះដឹងនូវអ្វីដែលពួកអ្នកលាតត្រដាង និង អ្វីដែលពួកអ្នកលាក់់កំបាំង។

តាហ្វសៀរ

គ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នក ប្រសិនបើពួកអ្នកចូលផ្ទះ(កន្លែង)សាធារណៈណាមួយដែលមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ដោយគ្មានការអនុញ្ញាត ដែលគេរៀបចំវាសម្រាប់ផ្តល់ជាផលប្រយោជន៍ដល់មនុស្សទូទៅ ដូចជាបណ្ណាល័យ ឬតូប(ទំនិញ)នៅក្នុងផ្សារជាដើមនោះ។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវទង្វើរបស់ពួកអ្នក និងស្ថានភាពរបស់ពួកអ្នក ទាំងអ្វីដែលពួកអ្នកលាតត្រដាង និងអ្វីដែលពួកអ្នកលាក់កំបាំង ដោយគ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះវា។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់