សូរ៉ា 23 · ជូស 18
Al-Mu'minun · 23:28
فَإِذَا اسْتَوَيْتَ أَنْتَ وَمَنْ مَعَكَ عَلَى الْفُلْكِ فَقُلِ الْحَمْدُ لِلَّهِ الَّذِي نَجَّانَا مِنَ الْقَوْمِ الظَّالِمِينَ
ហើយនៅពេលដែលអ្នកនិងអ្នករួមជំនឿជាមួយអ្នកបាន ឡើងទៅលើសំពៅហើយនោះ ចូរអ្នកពោលថាៈ រាល់ការសរសើរ គឺចំពោះអល់ឡោះតែមួយគត់ ដែលទ្រង់បានសង្គ្រោះពួកយើងឱ្យ រួចផុតពីក្រុមដែលបំពាន។
តាហ្វសៀរ
ហើយនៅពេលដែលអ្នក(ព្យាការីនួហ) និងបណ្តាអ្នកដែលរួមជំនឿជាមួយអ្នកដែលរួចផុត(ពីគ្រោះទឹកជំនន់)បានឡើងលើសំពៅហើយនោះ ចូរអ្នកពោលថាៈ ការសរសើរទាំងឡាយ គឹសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានសង្គ្រោះពួកយើងពីក្រុមប្រឆាំងដែលទ្រង់បានបំផ្លាញពួកគេនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល