សូរ៉ា 23 · ជូស 18
Al-Mu'minun · 23:27
فَأَوْحَيْنَا إِلَيْهِ أَنِ اصْنَعِ الْفُلْكَ بِأَعْيُنِنَا وَوَحْيِنَا فَإِذَا جَاءَ أَمْرُنَا وَفَارَ التَّنُّورُ ۙ فَاسْلُكْ فِيهَا مِنْ كُلٍّ زَوْجَيْنِ اثْنَيْنِ وَأَهْلَكَ إِلَّا مَنْ سَبَقَ عَلَيْهِ الْقَوْلُ مِنْهُمْ ۖ وَلَا تُخَاطِبْنِي فِي الَّذِينَ ظَلَمُوا ۖ إِنَّهُمْ مُغْرَقُونَ
ដូចេ្នះ យើងបានផ្ដល់វ៉ាហ៊ីទៅឱ្យគេថាៈ ចូរអ្នកធ្វើសំពៅ មួយ(យ៉ាងធំ)ដោយមានការឃ្លាំមើលរបស់យើង និងតាមការវ៉ាហ៊ី (ចង្អុលបង្ហាញ)របស់យើង។ក្រោយមកនៅពេលបទបញ្ជា(ទារុណ-កម្ម)របស់យើងបានមកដល់ ហើយទឹកបានផ្ទុះចេញពីដីយ៉ាងខ្លាំង (យើងបានមានបន្ទូលថា) ចូរអ្នក(នួហ)ផ្ទុក(សត្វពាហនៈ)នៅលើ វា(សំពៅ)មួយគូៗគ្រប់ប្រភេទ(មានញី និងឈ្មោល) និងក្រុម គ្រួសារ(អ្នករួមជំនឿ)របស់អ្នក លើកលែងតែបុគ្គលណាដែលបាន កំណត់ជាមុនក្នុងចំណោមពួកគេ(ក្នុងការពន្លិចក្នុងទឹកជំនន់)។ ហើយចូរអ្នកកុំបួងសួងសុំពីយើងឱ្យ(សង្គ្រោះ)ពួកដែលបានបំពាន នោះឱ្យសោះ។ ពិតប្រាកដណាស់ ពួកគេនឹងត្រូវគេពន្លិច។
តាហ្វសៀរ
ដូច្នេះ យើងក៏បានផ្តល់វ៉ាហ៊ីទៅកាន់គេ(ព្យាការីនួហ)ថាៈ ចូរអ្នកធ្វើសំពៅមួយដោយការឃ្លាំមើលពីយើង និងដោយការបង្រៀនរបស់យើងចំពោះអ្នក ថាតើអ្នកត្រូវសង់វាដោយរបៀបណា។ ក្រោយមក នៅពេលដែលបទបញ្ជារបស់យើងនៃការបំផ្លាញពួកគេបានមកដល់ ហើយទឹកបានផុសចេញពីក្នុងដីយ៉ាងច្រើនបំផុតនោះ ចូរអ្នកនាំយកចូលទៅក្នុងសំពៅនោះនូវរាល់អ្វីៗដែលមានជីវិតទាំងអស់ ឈ្មោលមួយ ញីមួយដើម្បីឲ្យវាបន្តពូជពង្សតទៅទៀត។ ហើយចូរអ្នកនាំចូលទៅក្នុងសំពៅនោះផងដែរនូវក្រុមគ្រួសារ(អ្នករួមជំនឿ)របស់អ្នក លើកលែងតែបុគ្គលណាដែលបានកំណត់ជាមុនពីអល់ឡោះក្នុងការបំផ្លាញពួកគេប៉ុណ្ណោះ ដូចជាប្រពន្ធ និងកូនប្រុសរបស់អ្នកជាដើម។ ហើយចូរអ្នកកុំបួងសួងសុំពីយើងឲ្យជួយសង្រ្គោះពួកដែលបានបំពានដោយការប្រឆាំង និង(សុំឲ្យ)បោះបង់ការដាក់ទណ្ឌកម្មចំពោះពួកគេឲ្យសោះ។ ពិតប្រាកដណាស់ ពួកគេ គឺជាពួកដែលត្រូវគេបំផ្លាញឲ្យវិនាសអន្តរាយដោយការលិចលង់ក្នុងទឹកជំនន់(ដោយចៀសមិនផុតឡើយ)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល