សូរ៉ា 23 · ជូស 18
Al-Mu'minun · 23:24
فَقَالَ الْمَلَأُ الَّذِينَ كَفَرُوا مِنْ قَوْمِهِ مَا هَٰذَا إِلَّا بَشَرٌ مِثْلُكُمْ يُرِيدُ أَنْ يَتَفَضَّلَ عَلَيْكُمْ وَلَوْ شَاءَ اللَّهُ لَأَنْزَلَ مَلَائِكَةً مَا سَمِعْنَا بِهَٰذَا فِي آبَائِنَا الْأَوَّلِينَ
ហើយពួកមេដឹកនាំនៃក្រុមរបស់គេដែលគ្មានជំនឿបាន និយាយថាៈ គេ(នួហ)នេះមិនមែនជាអ្វីក្រៅពីជាមនុស្សធម្មតា ដូចពួកអ្នក ដែលគេចង់លើកតម្កើង(ខ្លួនគេ) ឱ្យខ្ពស់ជាងពួកអ្នក នោះឡើយ។ ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់ពិតជា បញ្ចុះម៉ាឡាអ៊ីកាត់(មកធ្វើជាអ្នកនាំសារ)។ ពួកយើងមិនដែលបាន ឮរឿងបែបនេះទេតាំងពីជីដូនជីតារបស់ពួកយើងពីមុនមកម្លេះ។
តាហ្វសៀរ
ពួកមេដឹកនាំ និងពួកដែលមានឋានៈសក្តិដែលជាពួកដែលបានប្រឆាំងនឹងអល់ឡោះក្នុងចំណោមក្រុមរបស់គាត់បាននិយាយទៅកាន់អ្នកដែលតាមពួកគេ និងមនុស្សទូទៅថាៈ អ្នកដែលអះអាងថាខ្លួនគេ គឺជាអ្នកនាំសារនោះ គឺគ្មានអ្វីក្រៅតែពីជាមនុស្សលោកធម្មតាដូចពួកអ្នកដែលគេចង់ធ្វើជាមេដឹកនាំ និងធ្វើជាចៅហ្វាយនាយ(គ្រប់គ្រង)ទៅលើពួកអ្នកប៉ុណ្ណោះ។ ពិតប្រាកដណាស់ ប្រសិនបើអល់ឡោះទ្រង់ចង់បញ្ជូនអ្នកនាំសារណាម្នាក់មកកាន់ពួកយើងមែននោះ ទ្រង់នឹងបញ្ជូនម៉ាឡាអ៊ីកាត់មកជាមិនខាន ហើយទ្រង់មិនបញ្ជូនមនុស្សលោកមកនោះទេ។ ពួកយើងមិនដែលបានឮរឿងដូចដែលគេបានអះអាងនេះពីបុព្វបុរសរបស់ពួកយើងដែលជាអ្នកជំនាន់មុនពួកយើងឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល