សូរ៉ា 23 · ជូស 18

Al-Mu'minun · 23:23

وَلَقَدْ أَرْسَلْنَا نُوحًا إِلَىٰ قَوْمِهِ فَقَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُمْ مِنْ إِلَٰهٍ غَيْرُهُ ۖ أَفَلَا تَتَّقُونَ

ហើយជាការពិតណាស់ យើងបានបញ្ជូននួហទៅកាន់ក្រុម របស់គេ ហើយគេបានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកគោរព សក្ការៈចំពោះអល់ឡោះ សម្រាប់ពួកអ្នកគ្មានម្ចាស់ណាផេ្សងក្រៅ ពីទ្រង់ឡើយ។ តើពួកអ្នកមិនកោតខ្លាចអល់ឡោះទេឬ?

តាហ្វសៀរ

ហើយជាការពិតណាស់ យើងបានតែងតាំងព្យាការីនួហទៅកាន់ក្រុមរបស់គេដោយអំពាវនាវពួកគេទៅកាន់អល់ឡោះជាម្ចាស់ ដោយគេបានពោលទៅកាន់ពួកគេថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ សម្រាប់ពួកអ្នក គឺគ្មានម្ចាស់ណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ តើពួកអ្នកមិនកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមរបស់ទ្រង់ទេឬ?

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់